Qatar អនុវត្តគំរោងការណ៍កសាងផ្ទះចំនួន ១ ពាន់ខ្នង់នៅតំបន់ Gaza ឡើងវិញ


Qatar អនុវត្តគំរោងការណ៍កសាងផ្ទះចំនួន ១ ពាន់ខ្នង់នៅតំបន់ Gaza ឡើងវិញ - ảnh 1
Qatar អនុវត្តគំរោងការណ៍កសាងផ្ទះចំនួន ១ ពាន់ខ្នង់នៅតំបន់ Gaza ឡើងវិញ (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ មិនា លោក Mohammad al-Amadi អ្នកប្រមុខគណៈកម្ម
ការ Qatar ទទួលបន្ទុកការកសាងឡើងវិញតំបន់ Gaza របស់ប៉ាឡេស្ទីនបានឲ្យ
ដឹងថា៖ ប្រទេសនេះបានចាប់ផ្តើមគំរោងការណ៍កសាងឡើងវិញផ្ទះចំនួន ១ ពាន់ខ្នង់ដែលត្រូវបំផ្លិចបំផ្លាញនៅតំបន់  Gaza ​ក្នុងការប៉ះទង្កេចនាឆ្នាំទៅមិញ។
នេះគឺជាផ្នែកមួយ ក្នុងកញ្ចប់ផំនួយដោយមានតំលៃ ១ ពាន់លានដុល្លាអាមេរិក​
ដែល Qatar  បានសន្យាមុននេះ។ លោក Amadi បានឲ្យដឹងថា៖ ផែនការពោលខាង
លើ​ត្រូវបានចាប់ផ្តើមអនុវត្ត បន្ទាប់ពី រដ្ឋអំណាចរបស់អ៊ីស្រាអែលបានអនុញ្ញត្តិ
ឲ្យរថយន្ត ចំនួន ៤ គ្រឿងដឹកជញ្ជូនស៊ីម៉ង់ចូលក្នុងតំបន់ Gaza។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយ ទៀត សហភាពអឺរ៉ុប  (EU) បានឲ្យដឹងថា៖ នាថ្ងៃទី ១០ មិនា
អ៊ីស្រាអែលបានបំផ្លិច ចោលទីប្រជុំជនបណ្តោះអាសន្នសំរាប់ជនអារ៉ាប់ដែល EU បានផ្តល់ជំនួយនៅភាគខាងកើត Jerusalem ព្រមទាំង ថ្កោលទោសយ៉ាងខ្លាំងក្លា
ទង្វើរនេះរបស់រដ្ឋអំណាហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ