“Thu vong nguyet”៖ កម្មវិធីសិល្បៈពិសេសស្តីពីបុណ្យសំពះព្រះខែ

(VOVWORLD) -“Thu vong nguyet” ជាកម្មវិធីសិល្បៈពិសេសស្តីពីបុណ្យសំពះព្រះខែ ដែលប្រព្រឹត្ត ទៅនាយប់ថ្ងៃទី២៩កញ្ញានិងអូសបន្លាយដល់ថ្ងៃទី១តុលានៅមណ្ឌលកេរ្តិ៍ដំណែល Van Mieu-Quoc Tu Giam ហាណូយ។
“Thu vong nguyet”៖ កម្មវិធីសិល្បៈពិសេសស្តីពីបុណ្យសំពះព្រះខែ - ảnh 1ទិដ្ឋភាពនៃកម្មវិធី 

កម្មវិធីនេះជាឆាកសម្តែងវប្បធម៌ សិល្បៈ និងរួមផ្សំជាមួយម្ហូបអាហារដែលប្រមូលផ្តុំសិល្បៈករ សិល្បៈការិនី អ្នករចនា អ្នក ស្រាវជ្រាវវប្បធម៌ជាង៥០០នាក់។ នេះជាបរិយាកាសវប្បធម៌ពោរពេញទៅដោយ អត្ថន័យ ដើម្បីទៅស្វែងរកនូវតម្លៃប្រពៃណីរបស់ជនជាតិ។ អ្នកស្រី Vu Thi Thu ជន ម្នាក់មកពីទីក្រុង Bac Giang បានចែករំលែកថា៖

        “នេះជាលើកដំបូងខ្ញុំមកចូលរួមកម្មវិធីសំពះព្រះខែដ៏វិសេសវិសាលមួយ ដោយសារវាប្រព្រឹត្តទៅនៅមណ្ឌលកេរ្តិ៍ដំណែល Van Mieu –Quoc Tu Giam ។កម្មវិធីគឺមានអត្តន័យណាស់ ជាពិសេសគឺសម្រាប់រូបនាងខ្ញុំដែរ ដែលបានចូល រួមពិ ធីបង្កប់លក្ខណៈវប្បធម៌ដើម និងស្វែងរកនូវតម្លៃប្រពៃណីរបស់ជនជាតិ។ នាងខ្ញុំគិតថា មិត្តវ័យក្មេងគប្បីចូលរួមកម្មវិធីដូច្នេះ ដើម្បីយើងអាចស្វែងយល់បន្ថែម ក៏ដូចជារក្សាលក្ខណៈវប្បធម៌ដ៏ល្អប្រសើរបស់ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ