UN ចាត់ទុកវៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានការរួមចំណែកកាន់តែសំខាន់​ដល់​សហគមន៍អន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ៣០ មករា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ អ.ស.ប លោក Antonio Guterres ដើម្បីពិភាក្សាលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងកិច្ចសហប្រតិបត្តិការវៀតណាម-អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៥។

ក្នុងឱកាសនៃថ្ងៃធ្វើការដំបូងនៃឆ្នាំម្សាញ់ សប្តស័ក ២០២៥ លោកអគ្គលេខាធិកា António Guterres បានផ្ញើសារជូនពរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន និងប្រជាជនវៀតណាម; បង្ហាញពីគោលបំណងចង់មានឱកាសទៅទស្សនាប្រទេសវៀតណាមដ៏ស្រស់ស្អាត និងរួសរាយរាក់ទាក់ម្តងទៀត។ ដោយអបអរសាទរវៀតណាមចំពោះសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ លោក Guterres បានអះអាងថា អង្គការសហប្រជាជាតិបានចាត់ទុកវៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានទំនួលខុសត្រូវ ដែលមានតួនាទីនិងការរួមចំណែកកាន់តែសំខាន់ សម្រាប់សហគមន៍អន្តរជាតិ។

UN ចាត់ទុកវៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានការរួមចំណែកកាន់តែសំខាន់​ដល់​សហគមន៍អន្តរជាតិ - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃឆ្នាំ ២០២៥ ដែលវៀតណាមអបអរសាទរខួប ៨០ ឆ្នាំទិវាឯករាជ្យជាតិ និងអង្គការសហប្រជាជាតិអបអរសាទរខួប ៨ ទសវត្សរ៍នៃការបង្កើតរបស់ខ្លួន អគ្គលេខាធិការលោក António Guterres និងឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងដោះស្រាយបញ្ហាសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ