UN បង្កើនជំនួយសម្រាប់​តំបន់​ភាគពាយ័ព្យ​ប្រទេសស៊ីរី ក្រោយ​គ្រោះរញ្ជួយដី

(VOVWORLD) - អ្នកសម្របសម្រួលមនុស្សធម៌ប្រចាំតំបន់របស់អង្គការសហប្រជាជាតិ(UN )ទទួលបន្ទុកវិបត្តិនៅស៊ីរី លោកMuhannad Hadi កាលពីថ្ងៃទី ២៣ខែកុម្ភៈ បានឲ្យដឹងថា អង្គការសហប្រជាជាតិនឹងបង្កើនការផ្តល់ជំនួយដល់តំបន់ភាគពាយ័ព្យនៃប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីជួយឧបត្ថម្ភដល់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី។ 
UN បង្កើនជំនួយសម្រាប់​តំបន់​ភាគពាយ័ព្យ​ប្រទេសស៊ីរី ក្រោយ​គ្រោះរញ្ជួយដី - ảnh 1កុមារម្នាក់ដែលរងរបួសដោយការរញ្ជួយដីនៅខេត្ត Aleppo ប្រទេសស៊ីរី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ AFP/TTXVN)

លោកសង្ឃឹមថាក្នុងសប្តាហ៍នេះ ការដឹកជញ្ជូននឹងឈានដល់ ៤០ជើងក្នុង១ថ្ងៃ ដែលកើនឡើងទ្វេដងបើធៀបនឹងរយៈពេលមុនគ្រោះរញ្ជួយដី។ ទោះជាយ៉ាងណាក៏ដោយ លោក Muhannad Hadi បានចាត់ទុកថា ផែនការខាងលើមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរីនោះឡើយ។ ចាប់តាំងពីថ្ងៃទី ៩ ខែកុម្ភៈរហូតមកដល់ពេលនេះ មានរថយន្តជាង ២៨០ គ្រឿងធ្វើដំណើរឆ្លងកាត់ព្រំដែនទួរគីចូលទៅភាគពាយព្យនៃប្រទេសស៊ីរី។

លោក Hadi ក៏បានព្រមានផងដែរថា វិបត្តិមនុស្សធម៌អាចនាំមកនូវហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាតដែលឆ្លងរាលដាលតាមរយៈប្រភពផ្គត់ផ្គង់ទឹកដោយសារតែហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ