UN ប្តេជ្ញារក្សាជំនួយមនុស្សធម៌សម្រាប់ប្រជាជននីហ្សេ

(VOVWORLD) - នាថ្ងៃទី ៣ ខែសីហា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) បានសន្យាថា នឹងរក្សាការគាំទ្រសម្រាប់អ្នកដែលត្រូវការជំនួយបំផុតនៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីពលប្រហារ ហើយបានអំពាវនាវឱ្យជួយសម្រួលដល់ការងារឧបត្ថម្ភប្រជាជនដោយគ្មានឧបសគ្គនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។
UN ប្តេជ្ញារក្សាជំនួយមនុស្សធម៌សម្រាប់ប្រជាជននីហ្សេ - ảnh 1ម្តាយនិងកូនក្នុងអំឡុងពេលវគ្គអប់រំ អាហារូបត្ថម្ភក្នុងទីក្រុង Barago ប្រទេស សីហ្សេ។ រូបថត៖ AFP/VNA

OCHA បានឲ្យដឹងថា កាលពីថ្ងៃទី ១ ខែសីហា កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបើកជើងហោះហើរពិសេសទៅកាន់តំបន់ Diffa Tahoua និង Agadez នៃប្រទេសនីហ្សេ ដើម្បីដឹកបុគ្គលិកនិងដៃគូរបស់អង្គការសហប្រជាជាតិទៅផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ យោងតាមការស្ថិតិរបស់ OCHA មានមនុស្សចំនួបន ៤,៣ លាននាក់នៅក្នុងប្រទេសនីហ្សេ ត្រូវការជំនួយមនុស្សធម៌ ដែលភាគច្រើនជាស្ត្រី និងកុមារ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ