UNIFIL ដាស់តឿន​ការស៊ើបអង្កេតលើការស្លាប់របស់ទាហានរក្សាសន្តិភាព

(VOVWORLD) - កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់ភាគខាងត្បូង (UNIFIL) នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ បានដាស់តឿនឱ្យទីក្រុង Beirut មានការស៊ើបអង្កេតយ់ាងឆាប់រហ័ស លើការស្លាប់របស់សមាជិកជនជាតិអៀរឡង់ម្នាក់នៃកងកម្លាំងនេះនៅថ្ងៃទី ១៤ ខែធ្នូ ក្នុងវាយប្រហារមួយ។
UNIFIL ដាស់តឿន​ការស៊ើបអង្កេតលើការស្លាប់របស់ទាហានរក្សាសន្តិភាព - ảnh 1ទាហានអ៊ីស្រាអែល បំផ្លាញផ្លូវរូងក្រោមដីឆ្លងព្រំដែនពីលីបង់ទៅអ៊ីស្រាអែល។ (រូបថត៖ AFP/TTXVN)

ក្បួនរថយន្តរបស់ UNIFIL ត្រូវបានវាយប្រហារនៅជិតភូមិ Al-Aqbiya ភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់ទាហានរក្សាសន្តិភាពអៀរឡង់ម្នាក់ និងបីនាក់ផ្សេងទៀតរងរបួស។

នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសលីបង់ លោក Najib Mikati និងមេបញ្ជាការកងទ័ព លោក Joseph Aoun កាលពីម្សិលមិញ (ថ្ងៃទី ១៦ ខែធ្នូ) បានទៅទស្សនាទីស្នាក់ការ UNIFIL នៅទីក្រុងព្រំដែន Naqura ហើយបានថ្កោលទោសការវាយប្រហារនេះ។ អ្នកនាំពាក្យកងទ័ពលីបង់លោក Andrea Tenenti បានហៅការវាយប្រហារនេះថា ជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ ហើយបានអះអាងថា ជនដៃដល់នឹងត្រូវបាននាំមកកាត់ទោស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ