UOB បញ្ជាក់សារជាថ្មីនូវការសន្យាយ៉ាងមុតមាំក្នុងការវិនិយោគចូលមកទីផ្សារវៀតណាម
(VOVWORLD) - ចាប់ពីឆ្នាំ ២០២១ មក UOB Group បានបង្កើនមូលធនធម្មនុញ្ញ សម្រាប់ធនាគារ UOB វៀតណាមចំនួនបីដង។
ក្រុមហ៊ុន UOB Group (សិង្ហបុរី) បានប្រកាសកាលពីថ្ងៃទី ៨ មេសា ថា គេនឹង បង្កើនមូលធនធម្មនុញ្ញរបស់ធនាគារ UOB នៅវៀតណាមឡើងដល់ ១០ ទ្រីលានដុង (៤០០ លានដុល្លារអាមេរិក)។ ជាមួយនឹងការបង្កើនដើមទុននេះ មូលធនធម្មនុញ្ញរបស់ UOB វៀតណាមបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ ២០២១ ហើយក្លាយជាធនាគារ ដែលមានមូលធនធម្មនុញ្ញធំទីពីរក្នុងចំណោមធនាគារដែលមានដើមទុនបរទេសនៅវៀតណាម។ មុននោះ ចាប់ពីឆ្នាំ ២០២១ មក UOB Group បានបង្កើនមូលធនធម្មនុញ្ញ សម្រាប់ធនាគារ UOB វៀតណាមចំនួនបីដង៕