Vietjet ត្រូវបានជ្រើសរើសជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដែល​មាន​​សេវាកម្ម​​​ល្អបំផុតនៅឆ្នាំ ២០២៣

(VOVWORLD) - Vietjet ក៏ត្រូវបាន AirlineRatings រៀបចំណាត់ថ្នាក់សុវត្ថិភាពអាកាសចរណ៍លំដាប់ផ្កាយ ៧ ដែលជាកម្រិតសុវត្ថភាពខ្ពស់បំផុតនៅលើពិភពលោក និងបានស្ថិតក្នុង Top 10 ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុត និងសុវត្ថិភាពបំផុតនៅលើពិភពលោក។
Vietjet ត្រូវបានជ្រើសរើសជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដែល​មាន​​សេវាកម្ម​​​ល្អបំផុតនៅឆ្នាំ ២០២៣ - ảnh 1Vietjet ត្រូវបានជ្រើសរើសជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដែលមានសេវាកម្មល្អបំផុតនៅឆ្នាំ ២០២៣។ (រូបថត៖ baochinhphu.vn)

ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាមទើបតែត្រូវបានជ្រើសរើសជា "ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដែលមានសេវាកម្មនៅលើយន្តហោះល្អបំផុតនៅឆ្នាំ ២០២៣" (World’s Best Low Cost Airline Onboard Hospitality 2023”) និងបន្តត្រូវបានផ្តល់ងារជា "ក្រុមហ៊ុនអាកាសចរណ៍សន្សំសំចៃល្អបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២៣" (Entra Low-Cost Airline 2023) ជាលើកទី ៥ ជាប់ៗគ្នា ដែលត្រូវបានជ្រើសរើសដោយ Airline ratings.com ។ អគ្គនិពន្ធនាយកនៃ Airlineratings.com លោក Geoffrey Thomas បានសង្កត់ធ្ងន់ថា៖ “ Vietjet ត្រូវបានកត់សម្គាល់នៅពេលធ្វើពិពិធកម្មផលិតផលអាកាសចរណ៍ថ្មី និងគុណភាពឥតឈប់ឈរ។ Vietjet បានធ្វើអាជីវកម្មយន្តហោះធំជាមួយនឹងសំបុត្រថ្នាក់ SkyBoss Business ដ៏ល្អឥតខ្ចោះ ដែលលើកកម្ពស់បទពិសោធន៍សម្រាប់អ្នកដំណើរមុន ក្នុង និងក្រោយពេលហោះហើរ។ សេវាកម្មទាំងនេះមានលក្ខណៈត្រួសត្រាយ និងបដិវត្តន៍សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនដែលមានតម្លៃទាប។

Vietjet ក៏ត្រូវបាន AirlineRatings រៀបចំណាត់ថ្នាក់សុវត្ថិភាពអាកាសចរណ៍លំដាប់ផ្កាយ ៧ ដែលជាកម្រិតសុវត្ថភាពខ្ពស់បំផុតនៅលើពិភពលោក និងបានស្ថិតក្នុង Top 10 ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុត និងសុវត្ថិភាពបំផុតនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ