Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ

Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ - ảnh 1
Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ

(VOV)_ អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បាន​ដាក់​
ប្រភេទយន្តហោះជំនាន់ថ្មី A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ ដោយ
មាន​ទី​ចុះចត​ដើមដំបូងគឺទីក្រុងបារីស (បារាំង) នាថ្ងៃទី៣០ កញ្ញា។ ជើងហោះ​ហើរ
មានស្លាក់លេខ VN 19 ចេញដំណើរពីរដ្ឋធានីហាណូយ នឹងចុះចត់​នៅ​ទីក្រុងបារីស នាម៉ោង៧ ថ្ងៃទី១ តុលាឆ្នាំ ២០១៥។ ការបញ្ជូនយន្តហោះជំនាន់ថ្មី A350-900
ធ្វើអាជីវកម្មនៅជើងហោះហើរអន្តរជាតិ រួមជាមួយការផ្តល់សេវាកម្ម​ បទដ្ឋានផ្កាយ៤
 នឹងនាំមកនូវសេវាកម្មល្អផង និងនាំមកនូវរូបភាពមួយអំពីក្រុមហ៊ុនអាកាសចរណ៍
វៀតណាមប្រកបដោយសកម្ម ផ្លាស់ប្តូរថ្មីជានិច្ច។ បន្ទាប់ពី​ជើងហោះហើរទៅបារីស
នេះ Vietnam Airlines នឹងបន្តបើកជើងហោះហើររវាង​ទីក្រុងហាណូយជាមួយទីក្រុង 
Seoul (​កូរ៉េខាងត្បូងទៀតផង)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ