Vietnam Expo ២០១៥៖ឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងបរទេស

Vietnam Expo ២០១៥៖ឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងបរទេស - ảnh 1
Vietnam Expo ២០១៥៖ឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងបរទេស (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយផ្សារណាត់​ពាណិជ្ជកម្ម
អន្តរជាតិវៀតណាម២០១៥ (Vietnam Expo ២០១៥) បានបើកដោយ​ប្រធាន​បទ​កិច្ច
សហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន។ នេះជា​ឱកាស​តភ្ជាប់
​អង្គភាពអាជីវកម្មផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគនិងផ្ទេប្តូរបច្ចេកវិទ្យា​រវាងអង្គភាព​
អាជីវកម្មក្នុងនិងក្រៅប្រទេស។ ផ្សារណាត់មានទ្រង់ទ្រាយស្តង់ទំនិញ​ចំនួន៧៥០
​របស់​​អង្គភាពអាជីវកម្មចំនួន៦០០មកពីប្រទេសនិងដំបន់ដែនដីចំនួន២៤។ លោក
ស្រី Pham Bich Ngoc នាយិការអាជីវកម្មក្រុមហ៊ុនចំកាត់ Kona បាន​ឲ្យ​ដឹងថា៖

“នេះជាឱកាសដោះដូរពាណិជ្ជកម្មអន្តរជាតិហេតុនេះហើយយើងខ្ញុំចង់ទាក់ទង
ជាមួយដៃគូ​បរទេសជាច្រើន។ នេះគឺជាផ្សារណាត់ដ៏ធំដែលទទួលបានការយកចិត្ត
ទុកដាក់ពីអង្គភាពអាជីវកម្ម​ក្នុង​ប្រទេស​។ យើងខ្ញុំបានទាក់ទងជាមួយអង្គភាព
អាជីវកម្ម​មានសក្ដានុភាព​សហប្រតិបត្តិការទន្ទឹមនឹងនោះជាឱកាសដើម្បីផ្សព្វផ្សាយ
​ផលិតផលថ្មីជាមួយអ្នក​ប្រើប្រាស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ