VOV បើកយុទ្ធនាការឃោសនាយ៉ាងទូលំទូលាយ អបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេស​ជាតិ

(VOVWORLD) - ក្នុងខែមេសាជាប្រវត្តិសាស្ត្រនេះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានប្រារព្ធខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។ 

ក្នុងនាមជាទីភ្នាក់ងារបញ្ចេញមតិរបស់បក្សនិងរដ្ឋ វិទ្យុសម្លេងវៀតណាម (VOV) បានអនុវត្តយុទ្ធនាការឃោសនាយ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ដ៏មានអត្ថន័យពិសេសនេះ។ លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា៖

VOV បើកយុទ្ធនាការឃោសនាយ៉ាងទូលំទូលាយ អបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេស​ជាតិ - ảnh 1លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម។ រូបថត៖ VOV

“តាំងពីឆ្នាំមុន វិទ្យុសម្លេងវៀតណាមបានម្ចាស់ការ រៀបចំផែនការផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ លើគ្រប់ប្រភេទសារព័ត៌មានរបស់ VOV ជាពិសេសនៅលើប្រព័ន្ធវិទ្យុ វេទិកាឌីជីថល និងកាសែតអេឡិចត្រូនិករបស់វិទ្យុ។ យើងមិនត្រឹមតែផ្តោតលើពិធីរំលឹកខួបអនុស្សាវរីយ៍នៅថ្ងៃទី ៣០ មេសានៅទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងលើគ្រប់សកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ ក៏ត្រូវបានអង្គភាពនិពន្ធនៅទីក្រុងហាណូយ ក៏ដូចជាការិយាល័យអចិន្ត្រៃយ៍ទាំងក្នុងនិងក្រៅប្រទេស នាំយកមកកាន់វិបផតថលព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម ដើម្បីឲ្យអង្គភាពនានាអាចផ្សព្វផ្សាយបានទាន់ពេលវេលាទៀតផង”។ 

VOV បើកយុទ្ធនាការឃោសនាយ៉ាងទូលំទូលាយ អបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេស​ជាតិ - ảnh 2ក្រុមអ្នកសារព័ត៌មាន និងអ្នកបច្ចេកទេសរបស់ VOV ក្នុងកម្មវិធីវិទ្យុផ្សាយផ្ទាល់មួយ។ រូបថត៖ VOV

ចំណុចថ្មីក្នុងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍ ទិវា ៣០ មេសាឆ្នាំនេះ គឺវិទ្យុសម្លេងវៀតណាមមិនត្រឹមតែចុះផ្សាយពិធីរំលឹកខួបអនុស្សាវរីយ៍ ព្យុហយាត្រា និងដង្ហែក្បួននៅទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងបើកការផ្សាយបន្តផ្ទាល់ ដើម្បីឲ្យអ្នកសារព័ត៌មានរបស់ VOV ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាសាធារណជនទូទាំងប្រទេសបញ្ចេញនូវអារម្មណ៍ ទស្សនៈ គំនិត ឬសេចក្តីប្រាថ្នារបស់ខ្លួនទៀតផង ។ វិទ្យុសម្លេងវៀតណាមបានជូនដំណឹងដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្នុងស្រុកថា ពួកគេអាចផ្សាយបន្តនូវកម្មវិធីពិសេសទាំងនេះ ដើម្បីបម្រើសាធារណជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ