VOV បើកសម្ពោធន៍ស្ថាប័នតំណាងនៅតំបន់ប៉ែកឦសានវៀតណាម


VOV បើកសម្ពោធន៍ស្ថាប័នតំណាងនៅតំបន់ប៉ែកឦសានវៀតណាម - ảnh 1
VOV បើកសម្ពោធន៍ស្ថាប័នតំណាងនៅតំបន់ប៉ែកឦសានវៀតណាម (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ២៥ មិថុនា ពិធីបើកសម្ពោធន៍ស្ថាប័នតំណាងរបស់
វិទ្យុសម្លេងវៀតណាម (VOV) ប្រចាំនៅតំបន់ប៉ែកឦសានវៀតណាមបាន
ប្រព្រឹត្តទៅនៅទីក្រុង Ha Long ខេត្ត Quang Ninh។ នេះគឺជាទីកន្លែងផលិត
បណ្ដាកម្មវិធីផ្សាយសម្លេងបំរើការផ្សព្វផ្សាយឃោសនាអំពីអធិបតេយ្យភាព
និងបូរណភាពដែនដីកោះសមុទ្រសនិ្តសុខការពារជាតិនិងការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនៅបណ្ដាខេត្តភាគឦសានវៀតណាម។ ថ្លែងមតិនៅទីនេះ
អគ្គនាយក  VOV លោក Nguyen Dang Tien បានអះអាងថា៖ ស្ថាប័នតំណាង
របស់ VOV ប្រចាំនៅ​ តំបន់ភាគឦសានវៀតណាមរួមជាមួយស្ថាប័នតំណាង
របស់ VOV ប្រចាំនៅតំបន់ផ្សេងៗនឹងរួមចំណែកឃោសនាគោលមាគារណ៍
គោលនយោបាយរបស់បក្សច្បាប់របស់រដ្ឋដល់ប្រជាពលរដ្ឋក្នុងទូទាំប្រទេស
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ