VOVជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុនិងទូរទស្សន៍ជាមួយម៉ីយ៉ានម៉ានិងឥណ្ឌា

(VOVworld)-ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤កក្កដា ក្រុមការងារនៃវិទ្យុសម្លេងវៀត
ណាម (VOV) ដឹកនាំដោយអគ្គនាយរង Vu Hai បានអញ្ជើញទៅបំពេញទស្សន កិច្ចការងារជាមួយស្ថាប័នផ្សព្វផ្សាយមួយចំនួនរបស់ម៉ីយ៉ានម៉ានិងឥណ្ឌា សំដៅ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សាយសម្លេង ទូរទស្សន៍ សំដៅ អនុវត្តគោលដៅអភិវឌ្ឍន៍ VOV តាមរូបដ្ឋានសម្ព័ន្ធក្រុមហ៊ុនពហុមធ្យោបាយ។

VOVជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុនិងទូរទស្សន៍ជាមួយម៉ីយ៉ានម៉ានិងឥណ្ឌា - ảnh 1
ក្រុមការងារ VOV ជួបធ្វើការជាមួយ MRTV

        នៅម៉ីយ៉ានម៉ា តាងនាម​VOV លោក Vu Hai បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការជាមួយវិទ្យុសម្លេង-ទូរទស្សន៍ម៉ីយ៉ានម៉ា (MRTV) ។ តាម
កិច្ចព្រមព្រៀងនេះ VOV និង MRTV នឹងសហប្រតិបត្តិការផលិតកម្មវិធីផ្សាយ
សម្លេងនិងទូរទស្សន៍ ស្តីពីរាល់បញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់
ដូចគ្នា ដោយស្របនឹងគោលនយោបាយព័ត៌មាន ច្បាប់ និងសេចក្តីកំណត់នៃ
ប្រទេសនីមួយៗ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា រៀបចំការផ្លាស់ប្តូរថ្នាក់ដឹក
នាំ អ្នកយកព័ត៌មាន អ្នកបច្ចេកទេសជាប្រចាំ សំដៅបង្កើនការយល់ដឹងគ្នា
ទៅវិញទៅមក  រួមចំណែកជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរ វៀតណាមនិងម៉ីយ៉ានម៉ាឲ្យខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។

        នៅឥណ្ឌា ក្រុមការងាររបស់ VOV បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្ថានីយ៍ ផ្សាយសម្លេងនិងទូរទស្សន៍ឥណ្ឌា និងស្ថាប័នចំណុះចំនួន២ទៀត សំដៅជម្រុញ ការអនុវត្តរាល់សកម្មភាពជាក់ស្តែង តាមកិច្ចព្រមព្រៀងដែលបានចុញហត្ថលេខា នាខែតុលាមុននេះរវាងស្ថាប័ននៃប្រទេសទាំងពីរ។ ក្នុងដំណើទស្សនកិច្ចនៅ ឥណ្ឌា លោកអគ្គនាយក Vu Hai ក៏អញ្ជើញទៅសម្តែងការគួរសមលោក Ton Sinh Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ