WB ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនៅតែរក្សាក្នុងកម្រិតទាប
(VOVWORLD) - នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលដែលបានចេញផ្សាយកាលពីថ្ងៃទី ១៦ ខែមករា ធនាគារពិភពលោក (WB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងនៅតែមានស្ថេរភាពនៅឆ្នាំ ២០២៥ និងដល់ឆ្នាំ ២០២៦ សម្រចបានកម្រិត ២,៧%។
ការព្យាករណ៍នេះគឺស្មើនឹងកម្រិតដែលសម្រេចបានក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនេះគឺទាបជាង ០,៤ ពន្ទុះភាគរយ ធៀបជាមួយកម្រិតមធ្យមនៃអំឡុងពេល ២០១០-២០១៩។ របាយការណ៍នេះបង្ហាញពីចំណុចភ្លឺនៅពេលដែលវាព្យាករណ៍ថា អតិផរណាសកលនឹងធ្លាក់ចុះជាមធ្យម ២,៧% ក្នុងឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ជិតដល់គោលដៅរបស់ធនាគារកណ្តាលជាច្រើន។
ទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក (WB) នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ រូបថត៖ IRNA/VNA |
ធនាគារពិភពលោកក៏បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍នឹងមានស្ថិរភាពក្នុងរង្វង់ ៤% ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយកត់សម្គាល់ថា នេះគឺទាបជាងរយៈពេលមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ អត្រាកំណើននេះនឹងមិនគ្រប់គ្រាន់ដើម្បីបង្កើតសន្ទុះចាំបាច់ក្នុងការលុបបំបាត់ភាពក្រីក្រ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទូលំទូលាយជាង។
ធនាគារពិភពលោកព្យាករណ៍ថា កំណើននៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក៏ដូចជាអឺរ៉ុប និងអាស៊ីកណ្តាលនឹងថយចុះ ដោយសារតម្រូវការចុះខ្សោយទាំងនៅក្នុងប្រទេសចិន និង "ទ្វីបចាស់"។ ទន្ទឹមនឹងនេះ តំបន់អាហ្វិ្រកភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នឹងមានកំណើនល្អជាងដោយសារតម្រូវការខ្លាំងជាង៕