បើកទូលាយវិស័យសហប្រតិបត្តិការរវាងវៀតណាមនិងប៉ូឡូញ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ទៅកាន់ប្រទេសប៉ូឡូញ នាថ្ងៃទី ១៦ មករា នៅទីក្រុង Warsaw រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានជួបប្រជុំពិគ្រោះយោបល់សេដ្ឋកិច្ចទ្វេភាគីលើកទី ២ ជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងឧស្សាហកម្មប៉ូឡូញ Krystof Paszyk។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ទំនិញរឹងមាំរបស់ប្រទេសនីមួយៗ  ជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក។ ប្រការនេះនឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការជំរុញកំណើនពាណិជ្ជកម្មរវាងវៀតណាមនិងប៉ូឡូញនាពេលខាងមុខ។

បើកទូលាយវិស័យសហប្រតិបត្តិការរវាងវៀតណាមនិងប៉ូឡូញ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ moit.gov.vn

យោងតាមរដ្ឋមន្ត្រី Krzysztof Paszyk វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប៉ូឡូញក្នុងចំណោមប្រទេសអាស៊ាន និងជាទិសដៅវិនិយោគឈានមុខគេមួយសម្រាប់អាជីវកម្មប៉ូឡូញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Krzysztof Paszyk សង្ឃឹមថា ពាណិជ្ជកម្មទ្វេភាគីនឹងឆ្ពោះទៅរកតុល្យភាព និងពង្រីកមុខទំនិញពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ