WFP មានគោលបំណងបន្កើនទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម

(VNA) – “កម្មវិធីស្បៀងអាហាពិភពលោក” (WFP) មានគោលបំណងបន្កើនទំនាក់
ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម។ នេះគឺជាការថ្លែងមតិការរបស់
នាយកគ្រប់គ្រង WFP លោកស្រី Etharin Cousin ក្នុងពីធីជំនួបសន្ទនាជាមួយឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅ WFP លោក Nguyen Hoang Long នាថ្ងៃទី ៤ តុលា។ លោកស្រី
Etharin បានវាយតំលៃខ្ពស់ចំពោះឱកាសនិងសក្តានុភាពសហប្រតិបត្តិការរវាង WFP និងវៀតណាមនាពេលខាងមុខនិងចាត់ទុកថា៖ ទំនាក់ទំនងរវាង WFP និងវៀតណាម
មានចរិតលក្ខណៈយុទ្ធាសាស្ត្រ។ លោកស្រី Etharin មានគោលបំណងថា៖ WFP និងវៀតណាមនឹងទទួលបានកិច្ចសន្យា សហប្រតិបត្តិការយូរអង្វែងនាពេលខាងមុខ។
មុនបង្អស់ វៀតណាមបង្កើនការចែករំលែកបទពិសោធន៍តាមរយៈរាល់គំរោងការណ៍
សហប្រតិបត្តិការរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍និងមិនចូលបក្សសម្ព័ន្ធ និងចូលរួម
សកម្មភាពមេតាធម៍នានារបស់ WFP។ រីឯខ្លួនវិញ ឯអគ្គរដ្ឋទូត Nguyen Hoang Long បានរំលឹកឡើងវិញនូវទស្សនៈរបស់រដ្ឋាភិបាលវៀតណាមថា៖ វៀតណាមត្រៀមខ្លួនជា
ស្រេចចូលរួមប្រកបដោយមានការទទួលខុសត្រូវចំពោះរាល់សកម្មភាពនៃ អ.ស.ប. និង
សហគមន៍អន្តរជាតិពិសេសគឺសកម្មភាពមនុស្សធម៍ដែលដោយឈរលើលក្ខណៈនិង
សមត្ថភាពរបស់វៀតណាម។ ទន្ទឹមនឹងនោះ លោក Nguyen Hoang Long បានអះអាងថា៖វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនរួមចំណែកសំរាប់ទំនាក់ទំនង
រវាងវៀតណាមនិង WFP នាពេលខាងមុខ ឲ្យបានខ្លាំងក្លាថែមទៀត៕

WFP មានគោលបំណងបន្កើនទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម - ảnh 1
“កម្មវិធីស្បៀងអាហាពិភពលោក” (WFP) មានគោលបំណងបន្កើន ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ