WHOបានដាស់តឿនឲ្យអាហ្វ្រិកខាងលិចត្រួតពិនិត្យជំងឺអេបូឡានៅច្រកទ្វាព្រំដែន

WHOបានដាស់តឿនឲ្យអាហ្វ្រិកខាងលិចត្រួតពិនិត្យជំងឺអេបូឡានៅច្រកទ្វាព្រំដែន - ảnh 1
WHOបានដាស់តឿនឲ្យអាហ្វ្រិកខាងលិចត្រួតពិនិត្យជំងឺអេបូឡា
នៅច្រកទ្វាព្រំដែន


(VOVworld)-អង្គការសុខាភិបាលពិភពលោក​(WHO)នាថ្ងៃទី១៨សីហា បានដាស់ តឿនអាជ្ញាធនៃបណ្តាប្រទេសកំពុងផ្ទុកមេរោគអេបូឡា ត្រូវបង្កើនការត្រួតពិនិត្យនៅ ច្រកទ្វេព្រំដែនអន្តរជាតិ សំដៅរាំងស្កាត់កុំឲ្យជំងឺនេះរីករាលដាលទៅតំបន់ដទៃ។
WHO ចាត់ទុកថា បណ្តាប្រទេសកំពុងផ្ទុះជំងឺនេះ គប្បីដាក់ម៉ាស៊ីនវាស់កំដៅខ្លួន
ដើម្បី ស្វែងរកភ្ញៀវដែលមានសញ្ញាផ្ទុកវីរុសអេបូឡានៅព្រលានយន្តហោះអន្តរជាតិ
កំពុងផែ និងច្រកទ្វាព្រំដែនផងដែរ។​តាម WHO ថា ជនដែលផ្ទុកវីរុសអេបូឡា មិន
អនុញ្ញតិឲ្យធ្វើដំណើរឆ្លងដែនឡើយ លើកលែងតែករណីទៅព្យាបាលជំងឺប៉ុណ្ណោះ។
គិតតាំង​ពីមេរោគអេបូឡាបានផ្ទុះខ្លាំងនាខែមិនាកន្លងទៅ ជំងឺនេះបណ្តាលឲ្យមនុស្ស
ចំនួន ជាងមួយពាន់នាក់ត្រូវស្លាប់ និងជាង២ពាន់នាក់ទៀតផ្ទុកមេរោគ។ ចំពោះមុខ
សភាពការ នេះ​WHO បានប្រកាសអាសន្នលើពិភពលោកទាំងមូល។

        ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលលីបេរីយ៉ា កំពុងខំប្រឹងប្រែងស្វែងរកអ្នក ជំងឺផ្ទុកវិរុសអេបូឡាចំនួន១៧នាក់ ដែលគេចខ្លួនពីមណ្ឌលដាក់ដោយឡែកនៅ
ជាយទីក្រុង Monroviaនាថ្ងៃទី១៨សីហា។ តាមរដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេស
នេះថា ត្រូវដំណើការស្វែងរក ដោយសារព្រួយបារម្ភអ្នកជំងឺគេចខ្លួនទាំងអស់នេះ អាចនឹងចម្លងជំងឺឲ្យសហគមន៍។​សព្វថ្ងៃការងារស្វែងរកនេះ មិនទាន់ទទួលបាន
លទ្ធផលឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ