World Cup នារី ២០២៣៖ កាសែតអេស្ប៉ាញព្រមានឱ្យប្រយ័ត្នចំពោះក្រុមជម្រើសជាតិនារីវៀតណាម

(VOVWORLD) - យោងតាមកាសែត Marca ចុះផ្សាយនាថ្ងៃទី ៧ ខែកក្កដា ដោយផ្សាយព័ត៌មានថា: ក្រុមជម្រើសជាតិនារីអេស្ប៉ាញមានការប្រកួតមិត្តភាពចំនួនពីរជុំ មុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣។ 
World Cup នារី ២០២៣៖ កាសែតអេស្ប៉ាញព្រមានឱ្យប្រយ័ត្នចំពោះក្រុមជម្រើសជាតិនារីវៀតណាម - ảnh 1ក្រុមជម្រើសជាតិនារីវៀតណាមបាន។ រូបថត៖ vff.org.vn

ពោលគឺ ពួកគេបានជួបក្រុមនារីដាណឺម៉ាកនៅថ្ងៃទី ៥ ខែកក្កដា ហើយនឹងជួបក្រុមនារីវៀតណាម ១៤ ខែកក្កដា នៅប្រទេសនូវែលសេឡង់។ យោងតាម Marca ក្រុមនារីអេស្ប៉ាញជាក្រុមដែលមានចំណាត់ថ្នាក់ ប៉ុន្តែក្រុមនារីវៀតណាមនឹងមិនខ្លាចគូប្រកួតនេះទេ។ ថ្មីៗនេះ ក្រុមនារីវៀតណាមបានត្រៀមខ្លួនយ៉ាងល្អមុនការប្រកួត World Cup។ ជាងនេះទៅទៀត ក្រុមនារីវៀតណាមក៏មានអារម្មណ៍នឹងនរចិត្ត និងមានទំនុកចិត្តផងដែរ។ អាចថា ក្រុមនារីវៀតណាម និងជាពិសេសកីឡាការិនី Huynh Nhu អាចបង្កើតភាពភ្ញាក់ផ្អើលក្នុងការប្រកួតបន្ទាប់ដែរ។

កាសែត Marca ក៏បានវាយតម្លៃខ្ពស់ចំពោះភាពខ្លាំងរបស់ក្រុមនារីវៀតណាម បន្ទាប់ពីបានឃើញកីឡាការិនី Huynh Nhu និងមិត្តរួមក្រុមប្រកួតជាមួយក្រុមនារីអាល្លឺម៉ង់។ គោលដៅរបស់ក្រុមអេស្ប៉ាញគឺបន្តដណ្តើមជ័យជម្នះ។ យ៉ាងណាក៏ដោយ គេក៏ត្រូវចាំថា ក្រុមនារីវៀតណាម ទើបតែប្រកួតបានល្អណាស់ ដែលធ្វើឲ្យក្រុមនារីអាល្លឺម៉ង់ (ចំណាត់ថ្នាក់លេខ២ លើពិភពលោក) ជួបការលំបាកជាច្រើន ហើយបានត្រឹមចាញ់ក្នុងលទ្ធផល ១-២ យ៉ាងប្រកៀកគ្នាប៉ុណ្ណោះ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ