Yen Bai ៖គប្បីពង្រីកស្មារតីសាមគ្គីភាពដើម្បីកសាងខេត្ត សម្បូររុងរឿង

(VOVworld) - ថ្លែងមតិនៅមហាសន្និបាតដំណាងលើកទី២នៃបណ្ដាជនជាតិភាគ
តិចខេត្ត Yen Bai ភាគខាងជើងវៀតណាម នាព្រឹកថ្ងៃទី៣ ធ្នូ ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc បានស្នើរឲ្យខេត្ត Yen Bai បន្តយកចិត្តទុកដាក់ អនុវត្ត
ល្អនូវការងារជនជាតិ ពង្រីកស្មារតីដោយកម្លាំងខ្លួនឯងរបស់ជនរួមជាតិជនជាតិ
ភាគតិច ដើម្បីកសាងខេត្តកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។លោក Nguyen Xuan
Phuc បានចាត់ទុកថា ខេត្ត Yen Bai ត្រូវយកចិត្តទុកដាក់ថែមទៀតដល់ស្រុកក្រីក្រ
នានាដែលនៅជួបការលំបាកជាច្រើន ថែទាំសុខភាពសំរាប់ជនរួមជាតិជនជាតិ
ភាគតិច លើកកំពស់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីផង សំរាប់ប្រជាជន និងយកចិត្តទុកដាក់ដល់បុព្វហេតុអប់រំសំដៅលើកកំពស់បញ្ញារបស់ប្រជាជន។

Yen Bai ៖គប្បីពង្រីកស្មារតីសាមគ្គីភាពដើម្បីកសាងខេត្ត សម្បូររុងរឿង - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅ
មហាសន្និបាតដំណាងលើកទី២នៃបណ្ដាជនជាតិភាគតិចខេត្ត Yen Bai (រូបថត៖TTXVN)


ក៏ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានតាងនាម
រដ្ឋាភិបាលប្រគល់ជូនទឹកប្រាក់៥ពាន់លានដុងសំរាប់គិលានុដ្ឋានសន្តិភាព
និមួយៗដើម្បីនិងទិញឧបករណ៍សុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ