កងកម្លាំងយោធាអ៊ីរ៉ាក់ប្រយុទ្ធយ៉ាងកាច់សាហាវជាមួយនឹង IS នៅទីក្រុង Mosul

កងកម្លាំងយោធាអ៊ីរ៉ាក់ប្រយុទ្ធយ៉ាងកាច់សាហាវជាមួយនឹង IS នៅទីក្រុង Mosul - ảnh 1
កងកម្លាំងអ៊ីរ៉ាក់បាញ់កាំជ្រួចទៅលើមូលដ្ឋានអង្គការ IS នៅទីក្រុង Mosul (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៨ មិនា កងកម្លាំងយោធាអ៊ីរ៉ាក់បានប្រយុទ្ធយ៉ាងកាច
សាហាវជាមួយនឹងខ្មាន់កាំភ្លើងនៃអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) នៅទីក្រុង Mosul
ព្រមទាំងខិតជិតដល់ព្រះវិហារ Al-Nuri ជាកន្លែងដែល IS ប្រកាសបង្កើតចក្រភព
អ៊ីស្លាមកាលពីឆ្នាំ២០១៤។Mosul ត្រូវបានចាត់ទុកថា ជា កំពែងសំខាន់ចុងក្រោយ
របស់ IS នៅអ៊ីរ៉ាក់។មេបញ្ជាការយុទ្ធនាការនេះឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាលកំពុង
ដណ្ដើមបានជ័យជំនះចំពោះមុខក្រុមឧទ្ទាម IS នៅ ទីក្រុង Mosul៕

ប្រតិកម្មទៅវិញ

ផ្សេងៗ