កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកំទេចចោលខ្មាន់កាំភ្លើងតាលីបង់ចំនួន ២៤ នាក់

(VOVWORLD) -នាថ្ងៃទី ៤ មិថិនា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានឲ្យដឹងថា៖ កងកម្លាំងខ្លួនបានកំទេចចោលខ្មាន់កាំភ្លើងតាលីបង់ចំនួន ២៤ នាក់ ក្នុងយុទ្ធនាការយោធាមួយនៅខេត្ត Uruzgan ភាគខាងត្បូងនៃប្រទេសខ្លួន។ 

លោក Aahad Sadeq Isakhil នាយទាហានទទួលបន្ទុកសារព័ត៌មានអង្គទ័ព ២០៥ - Atal ចំណុះកងទ័ព អាហ្វហ្គានីស្ថាន បានឲ្យដឹងថា៖ កងកម្លាំងពិសេសបានចាប់ផ្ដើមអនុវត្តន៍យុទ្ធនាការនេះនៅស្រុក Dihrawud និង Daychopan នាថ្ងៃទី៣ មិថុនា។

ស្ថានការណ៍សន្តិសុខនៅ Uruzgan ដែលធ្លាប់ជាកំពែងរបស់តាលីបង់ កំពុងបានកែលម្អក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ ខណៈដែលកងកម្លាំងសន្តិសុខអនុវត្តន៍យុទ្ធនាការហ៊ុំព័ទ្ធរាល់គោលដៅនៅទូទាំងខេត្តនេះ។ ទោះបីជាយ៉ាងណាក៏ដោយខ្មាន់កាំភ្លើងនៅតែអនុវត្តការវាយប្រហារទៅលើគោលដៅនៃរដ្ឋាភិបាលនៅខេត្តនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ