កងទ័ព NATO នៅមានវត្តមាននៅអាប់ហ្គានីស្ថាន


កងទ័ព NATO នៅមានវត្តមាននៅអាប់ហ្គានីស្ថាន - ảnh 1
កងទ័ព NATO នៅមានវត្តមាននៅអាប់ហ្គានីស្ថាន (Image: VNA)

(VOVworld) – រដ្ឋមន្ត្រីបណ្ដាប្រទេសជាសមាជិកនៃអង្គការអាត្លង់ទិកខាងជើង
(NATO) បានអនុម័តលើសេចក្តីសម្រេចស្តីអំពីរក្សាវត្តមានរបស់កងទ័ពប្លុកនេះ
នៅ​អាប់ហ្គានីស្ថានបន្ទាប់ពីសម្រេចបេសកម្មនៅទីនេះ។ អគ្គលេខាធិការ NATO
លោក Jens Stoltenberg បានប្រកាសសេចក្តីសម្រេចពោលខាងលើ​ក្រោយពីកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សារ NATO នាថ្ងៃទី ១៣ ឧសភា នៅទួរគី។ លោក
Jens Stoltenberg បានឲ្យដឹងថា៖ បេសកម្មជាបន្តរបស់ NATO នៅអាប់ហ្គានីស្ថាននឹង មានចរិតលក្ខណៈស៊ីវិល ប៉ុន្តែ នៅមានចរិតលក្ខណៈយោធាតិចៗ។ ចាប់ពីថ្ងៃទី ១
មករា ឆ្នាំ ២០១៥ កងទ័ពរបស់ NATO រួមជាមួយប្រទេសដៃគូចំនួន​ ១៤ បានចាប់ផ្តើម ភារកិច្ចថ្មីនៅអាប់ហ្គានីស្ថានសំដៅហ្វឹកហាត់កងទ័ពរបស់ប្រទេសសាមី។ កងទ័ព
ចម្រុះរបស់ NATO នឹងដកចេញពីប្រទេសនេះដំណាច់ឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ