កងទ័ពចំរុះបានវាយប្រហារទៅលើបណ្ដាមូលដ្ឋានរបស់ IS នៅស៊ីរី

កងទ័ពចំរុះបានវាយប្រហារទៅលើបណ្ដាមូលដ្ឋានរបស់ IS នៅស៊ីរី - ảnh 1
កងទ័ពចំរុះបានវាយប្រហារទៅលើបណ្ដាមូលដ្ឋានរបស់ IS នៅស៊ីរី (Image: VNA)


(VOVworld) – ក្នុងការខំប្រឹងប្រែងបញ្ឈប់ប្រភពហិរញ្ញវត្ថុសំរាប់អង្គការ​ “រដ្ឋឥស្លាម
ស្វ័យប្រកាស” (IS) នាថ្ងៃទី ២៤ កញ្ញា​កងទ័ពអាមេរិកបានសហការជាមួយ Saudi
Arabia និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ដំណើរការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើមូលដ្ឋានចំនួន​ ១២ របស់ IS នៅស៊ីរី ក្នុងនោះមានរោងចក្រចំហៀវប្រេង
ដែលកំលាំងនេះកំពុងត្រួតពិនិត្យ។  សេចក្តីថ្លែងការរបស់វិមានបញ្ចកោណបានលើក
ច្បាស់ថា៖ នេះគឺជាលើកដំបូងកងទ័ពចំរុះដំណើរការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើមូលដ្ឋានរ៉ែប្រេងនៅតំបន់ខាងកើតស៊ីរីដោយមានគោលដៅកាត់បន្ថយ ប្រភពចំនូលសំខាន់ស្នូលរបស់ IS។ រួមជាមួយការខំប្រឹងប្រែងជំរុញយុទ្ធនាការវាយ
ប្រហារតាមជើងអាកាស នាថ្ងៃដ៏ដែល អាមេរិកបានដាក់មុខសញ្ញាចំនួន ២០ នាក់ទៀត
ក្នុងបញ្ជីរាយ នាមខ្មៅ ក្នុងនោះ​ មានមុខសញ្ញាជ្រុលនិយម IS នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ