កងទ័ពជើងទឹកអាមេរិកបាញ់ព្រមាននាវាអ៊ីរ៉ង់

កងទ័ពជើងទឹកអាមេរិកបាញ់ព្រមាននាវាអ៊ីរ៉ង់ - ảnh 1
នាវាពិឃាត USS Mahan របស់អាមេរិក (រូបថត៖Reuters)

(VOVworld) - នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកបានបាញ់ព្រមាននាវា
ចំនួន៤គ្រឿងនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក្រោយពីនាវាទាំងនេះ ធ្វើ
ដំណើដោយល្បឿនខ្ពស់ខិតមកជិតចង្កេះឆ្នេរសមុទ្រ Hormuz។រឿងហេតុនេះ កើត
មានឡើងនាថ្ងៃទី៨ មករា។នាវា USS Mahan របស់កងទ័ពជើងទឹកអាមេរិក បានធ្វើ
ការទាក់ទងតាមរយៈរលកវិទ្យុជាមួយនាវារបស់អ៊ីរ៉ង់ដោយសំណូមពរឲ្យក្រុមនាវា
នេះបន្ថយល្បឿនប៉ុន្តែមិនទទួលបានចម្លើយ។នាវាពិឃាតរបស់អាមេ រិកបានបាញ់
កាំភ្លើងព្រមាន។ភាគីអ៊ីរ៉ង់មិនទាន់នាំចេញការអត្ថាធិប្បាយណាមួយនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ