កងទ័ពជើងអាកាសរុស្ស៊ីបំផ្លាញចោលទីតាំងរបស់ IS ជាច្រើននៅស៊ីរី

កងទ័ពជើងអាកាសរុស្ស៊ីបំផ្លាញចោលទីតាំងរបស់ IS ជាច្រើននៅស៊ីរី - ảnh 1
កងទ័ពជើងអាកាសរុស្ស៊ីបំផ្លាញចោលទីតាំងរបស់ IS ជាច្រើននៅស៊ីរី (Image: VNA)


(VOVworld) – នាថ្ងៃទី ១១ តុលា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា៖ បណ្ដា
 យន្តហោះចំបាំងនៃប្រទេសនេះបានវាយប្រហារទៅលើទីតាំងចំនួន ៦៣ កន្លែង
របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី តាមនោះ គេបានបំផ្លាញ
ចោលទីតាំងចំនួន ៥៣ កន្លែង រួមជាមួយទីមេបញ្ជាកាចំនួន​ ១ កន្លែង មូលដ្ឋាន
ហ្វឹកហ្វឺនចំនួន ៤ កន្លែងនិងឃ្លាំងអាវុធចំនួន ៧ កន្លែងទៀត។ កងកំលាំងរុស្ស៊ី
ចាប់ផ្តើមដំណើរការវាយប្រហារតាមជើងអាកាសទៅលើ IS ចាប់ពីថ្ងៃទី ៣០
កញ្ញា ក្រោយពី ក្រុមប្រឹក្សារសហព័ន្ធរស្ស៊ី (ព្រឹទ្ធសភា) អនុម័តលើសេចក្តីសម្រច
ចិត្តតាមសំណើររបស់រដ្ឋអំណាចស៊ីរី។ នាថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin បានប្រកាសថា៖ ប្រទេសនេះនឹងមិនដាក់ពង្រាយកំលាំងកងទ័ព
ជើងគោកនៅស៊ីរី។ ថ្លែងមតិនៅកាណាល់ទូរទស្សន៍ជាតិ Rossiya – 1 លោក
 Putin បានលើកច្បាស់ថា៖ រុស្ស៊ីគ្មានផែនការដាក់ពង្រាយយុទ្ធនាការលើដី
គោកនៅស៊ីរី ទេ ព្រមទាំង អះអាងថា៖ ក្នុងកាលៈទេសៈ រុស្ស៊ីកំពុងដំណើរ
ការវាយប្រហារតាម ជើងអាកាសប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)
នៅស៊ីរី តាមរយៈនោះ ប្រឆាំងជំទាស់ព័ត៌មានដែលកាណាល់ទូរទស្សន៍
អាមេរិក CNN បានឲ្យដឹងថា៖ រុស្ស៊ីអាចដាក់ពង្រាយកងកំលាំងនិងអាវុធ
ដើម្បីដំណើរការយុទ្ធនាករលើដីគោក នៅស៊ីរី។ លោក Vladimir Putin ក៏បាន
ឲ្យដឹងថែមទៀតថា៖ រុស្ស៊ីមិនចង់ទាក់ទិន ដល់សង្គ្រាមសាសនានៅស៊ីរីទេ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ