កងទ័ពថៃអះអាងថាមិនធ្វើរដ្ឋប្រហារ

 កងទ័ពថៃអះអាងថាមិនធ្វើរដ្ឋប្រហារ - ảnh 1
រថគ្រោះកងទ័ពថៃ(រូបថតៈ vov.vn)

(VOVworld)-រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ Sukamphon Suwanatatនាថ្ងៃទី៥មិថុនា
បានអះអាងថា កងទ័ពប្រទេសនេះមិនដំណើរការពលប្រហារទេ។ សេចក្តីប្រកាស ត្រូវបាននាំចេញបន្ទាប់ពីមានព័ត៌មានរិករាលដាលនៅពេញប្រទេសថៃថា អាចកើត មានឡើងពលប្រហារ។ ចំពោះរាល់ការព្រមានថ្មីបំផុតរបស់ថ្នាក់ដឹកនាំ  រណសិរ្ស
រួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងភាពផ្តាច់ការ (UDD)ឬហៅថាកម្លំាង  “អាវ
ក្រហម” អំពីការដែលកងទ័ពធ្វើពលប្រហារ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃឲ្យដឹងថា លោកមិនបារម្ភចំពោះការ UDD ដែលជិតស្និទ្ធជាមួយរដ្ឋាភិបាលនាបច្ចុប្បន្ន អាច
មានការប៉ះទង្គិចជាមួយសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ PAD ឬក៏ហៅថា ភាគី
“អាវលឿង” ជាកម្លំាងដែលប្រឆំាងរដ្ឋាភិបាលឡើយ។ ពង្រាង ច្បាប់ចំនួន៤នៃគំ
រោង ច្បាប់បម្រួបបម្រួមជាតិ កំពុងជាមូលហេតុកើតមានឡើងបាតុកម្មរបស់កម្លាំង សង្គមខុសគ្នានៅថៃ ពិសេសគឺកម្លំាង “អាវក្រហម”និង “អាវលឿង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ