កងទ័ពទួរគីមានសិទ្ធិគ្រប់គ្រងទីតាំងសំខាន់ៗនៅ Afrin របស់ស៊ីរី

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ  Andolu ថា កងកម្លាំងប្រដាប់អាវុធទូរគី និងសម្ព័ន្ធមិត្តចំណុះកងទ័ពស៊ីរីសេរី (FSA) បានវាយបណ្ដេញទៅលើអង្គភាពការពារប្រជាជន ជនឃឺដ (YPG) ចេញពី មជ្ឈមណ្ឌល Jinderes ។
កងទ័ពទួរគីមានសិទ្ធិគ្រប់គ្រងទីតាំងសំខាន់ៗនៅ Afrin របស់ស៊ីរី - ảnh 1កងទ័ពទួរគីមានសិទ្ធិគ្រប់គ្រងទីតាំងសំខាន់ៗនៅ Afrin របស់ស៊ីរី 

នាថ្ងៃទី ៨ មិនា កងកំលាំងទួរគី និង ខ្មាន់កាំភ្លើងស៊ីរី ដែលគាំទ្រដោយអង់ការ៉ា បានដណ្ដើមសិទ្ធិគ្រប់គ្រងទីរួមស្រុក Jinderes នៅ Afrin ភាគខាងជើងស៊ីរី។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ  Andolu ថា កងកម្លាំងប្រដាប់អាវុធទូរគី និងសម្ព័ន្ធមិត្តចំណុះកងទ័ពស៊ីរីសេរី (FSA) បានវាយបណ្ដេញទៅលើអង្គភាពការពារប្រជាជន ជនឃឺដ (YPG) ចេញពី មជ្ឈមណ្ឌល Jinderes ។ ការវិវឌ្ឍន៍នេះ បានជួយឲ្យកងទ័ពទួរគីគ្រប់គ្រងតំបន់ទីប្រជុំជនធំបំផុតនៅ Afrin។ យោងតាម Anadolu ថា យុទ្ធនាការដើម្បីគ្រប់គ្រងតំបន់នេះនៅតែបន្តប្រព្រឹត្តិទៅ។

ក្នុងបម្រែបម្រួលទាក់ទិននាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានឲ្យដឹងថា៖ អង់ការ៉ាបានស្នើឲ្យស៊ុយអ៊ែតចាប់ខ្លួន និងធ្វើបត្យាប័នមេដឹកនាំជនឃឺដនៅស៊ីរី លោក Saleh Muslim៕

ប្រតិកម្មទៅវិញ

ផ្សេងៗ