កងទ័ពវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ

(VOVWORLD) - ថ្លែងមតិក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich សង្កត់ធ្ងន់ថា ជំនួបនេះមានអត្ថន័យសំខាន់ សំដៅបង្កើតកម្លាំងចលករថ្មី នាំទំនាក់ទំនងសហ ប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំង២កាន់តែស៊ីជំរៅថែមទៀត។

កងទ័ពវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ - ảnh 1 នាយឧត្តមសេនីយ៍ ទៀ បាញ់ អញ្ជើញទទួលរដ្ឋមន្រ្តីការពារប្រទេស Ngo Xuan Lich និងគណប្រតិភូយោធាជាន់ខ្ពស់វៀតណាម នៅពេលទៅបំពេញទស្សនកិច្ចនៅកម្ពុជា នាខែមិថុនាឆ្នាំ២០១៦ (រូបថត៖ TTXVN)


ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ នារសៀលថ្ងៃទី ១៦ មករា នៅរដ្ឋធានីវៀងច័ន្ទ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយ ឧត្តមសេនីយ៍ Ngo Xuan Lich បានជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុង ឱកាសដែលរដ្ឋមន្រ្តី ទៀ បាញ់ កំពុងបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ ដែរ។

ថ្លែងមតិក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich សង្កត់ធ្ងន់ថា ជំនួបនេះមានអត្ថន័យសំខាន់ សំដៅបង្កើតកម្លាំងចលករថ្មី នាំទំនាក់ទំនងសហ ប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំង២កាន់តែស៊ីជំរៅថែមទៀត។ ស្ដីពីទិសដៅសហការក្នុងឆ្នាំ២០១៨និងឆ្នាំក្រោយៗទៀត ភាគីទាំង២បាន ឯកភាពគ្នាបង្កើនការងារឃោសនា អប់រំអំពីទំនាក់ទំនងមិត្តភាពរវាង ប្រជាជននិងកងទ័ពនៃប្រទេសទាំង២។ ភាគីទាំង២ក៏នឹងបន្តបង្កើនកិច្ចសហប្រតិ បតិ្តការរវាងកងកម្លាំងការពារព្រំដែន ក្នុងនោះ ផ្តោតសំខាន់ទៅលើការបើក ទូលាយជំនួបប្រាស្រ័យថ្នាក់ខេត្តព្រំដែនផងដែរ។

បញ្ចប់ជំនួបនេះ រដ្ឋមន្រ្តីទាំង២រូបបានចុះហត្ថលេខាលើផែនការសហ ប្រតិបតិ្តការរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ