កងទ័ពអ៊ីស្រាអែលបាញកាំភ្លើងតម្រង់លើបាតុករប៉ាឡេស្ទីន

(VOVWORLD) -តាមការប៉ាន់ប្រមាណបានឲ្យដឹងថា នាយប់ថ្ងៃទី ៣ សីហា មានជនប៉ាឡេស្ទីនប្រមាណ ១ ហ្មឺននាក់ បានប្រមូលផ្ដុំគ្នានៅក្បែររបងខ័ណ្ឌចែកតំបន់ហ្គាហ្សា ដែលត្រូវហ៊ុំព័ទ្ធជាមយយអ៊ីស្រាអែលដើម្បីចូលរួមព្រឹត្តិការណ៍នេះ។
កងទ័ពអ៊ីស្រាអែលបាញកាំភ្លើងតម្រង់លើបាតុករប៉ាឡេស្ទីន - ảnh 1ការប៉ះទង្គិចគ្នារវាងបាតុករប៉ាឡេស្ទីននិងទាហានអ៊ីស្រាអែលនៅព្រំដែនអ៊ីស្រាអែល - ហ្គាហ្សាកាលពីថ្ងៃទី 27 ខែកក្កដា។ (រូបថត: THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ៣ សីហា ទាហាអ៊ីស្រាអែលបានបាញ់សម្លាប់ជនប៉ាឡេស្ទីនមួយនាក់ ហើយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ 220 នាក់ ត្រូររងរបួស ខណៈដែលជនរងគ្រោះទាំងនេះបានចូលរួមពិធីរំលឹកខួបថ្ងៃសៅរ៍លើកទី ១៩ នៃ ការដើរដង្ហែរក្បួនដ៏មហិមា ចាប់ពីថ្ងៃទី ៣០ កក្កដាកន្លងមក នៅព្រំដែន ហ្គាហ្សា។ តាមការប៉ាន់ប្រមាណបានឲ្យដឹងថា នាយប់ថ្ងៃទី ៣ សីហា មានជនប៉ាឡេស្ទីនប្រមាណ ១ ហ្មឺននាក់ បានប្រមូលផ្ដុំគ្នានៅក្បែររបងខ័ណ្ឌចែកតំបន់ហ្គាហ្សា ដែលត្រូវហ៊ុំព័ទ្ធជាមយយអ៊ីស្រាអែលដើម្បីចូលរួមព្រឹត្តិការណ៍នេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា លោក Ashraf al-Qidra បានបញ្ជាក់ថាករណីសម្លាប់ជនរងគ្រោះពោលខាងលើបានកើតឡើងនៅភាគខាងកើតទីក្រុងហ្គាហ្សា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ