![កិច្ចចរចាររវាងរដ្ឋាភិបាលនិងភាគីប្រឆាំងនៅវេណេហ្ស៊ុយអេឡាមាននិន្នាការបែកបាក់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_12_27/nguy co dam phan giua cp và phe doi lap venezuela do vo (custom).jpg) |
លេខាធិការចាត់ចែងការ MUD លោក Jesus Torrealba នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានី Caracas កាលពីថ្ងៃទី២៦ ធ្នូ (រូបថត៖AFP/TTXVN) |
(VOVworld) - រដ្ឋាភិបាលវេណេហ្ស៊ុយអេឡានាពេលថ្មីៗនេះអះអាងថា គេបាន
ត្រៀមខ្លួនជាស្រេចតភ្ជាប់ឡើងវិញនូវជំនួបចរចារជាមួយសម្ព័ន្ធភាពតុសាមគ្គីភាព
ប្រជាធិបតេយ្យ (MUD) ដែលជាភាគីប្រឆាំងនាថ្ងៃទី១៣ មករាខាងមុខ។ប៉ុន្តែ MUD
ប្រកាស បដិសេធ៍ការចរចារដោយសារតែរដ្ឋាភិបាលមិនអនុវត្តន៍ការសន្យាក្នុងជំនួប
ចរចារ២លើកមុននោះ។MUD ក៏បានអំពាវនាវឲ្យបុរី Vatican ដែលជាអ្នកសម្រប
សម្រួលរវាងភាគីទាំងពីរ ដាក់ឲ្យចូលជាធរមាននូវយន្តការឃ្លាំមើលលើការអនុវត្តន៍
កិច្ចព្រមព្រៀងនានាផងដែរ។លេខាធិការចាត់ចែងការ MUD លោក Jesus Torrealba
ប្រកាសថា នឹងដំណើការចរចារតែនៅពេលណាដែលរដ្ឋាភិបាល អនុវត្តន៍កិច្ចព្រម
ព្រៀងមុននោះ៕