កិច្ចចរចារស្តីពីប្រធានគណៈកម្មការអឺរ៉ុបនាពេលអនាគត

(VOVWORLD) -    នាថ្ងៃទី ១២ ខែមិថុនា  ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានមានប្រសាសន៍ថាលោកបានចាប់ផ្តើមចរចាជាមួយថ្នាក់ដឹកនាំសភាអឺរ៉ុប (EP) ស្តីពីតំណែងប្រធានគណៈកម្មការអឺរ៉ុប (EC)។
កិច្ចចរចារស្តីពីប្រធានគណៈកម្មការអឺរ៉ុបនាពេលអនាគត - ảnh 1  ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk 

លោក Donald Tusk បានឲ្យដឹងថាការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំសភាអឺរ៉ុបស្តីអំពីលទ្ធភាពនៃការតែងតាំងមុខតំណែងនេះគឺកំពុងរៀបចំឡើងបានល្អ ក្នុងនោះ ធ្វើការពិភាក្សាអំពីការបន្តតំណែងជាប្រធានរបស់ EC ត្រូវបានចាប់ផ្តើមធ្វើឡើងហើយ ។ នាបច្ចុប្បន្ននេះ លោក Donald Tusk បានមានជំនួបពិភាក្សាដ៏ល្អជាមួយលោក Guy Verhofstadt ដែលជាថ្នាក់ដឹកនាំគណបក្សសេរីនិយមនិងប្រជាធិបតេយ្យដើម្បីអឺរ៉ុប (ALDE ) និងលោកស្រី Nathalie Loiseau បេក្ខជនជួរមុខគេក្នុងគណបក្សរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅក្នុងការបោះឆ្នោតនៅអឺរ៉ុបនាខែឧសភា រួមទាំងលោក Udo Bullmann ដែលជាប្រធានក្រុមសង្គមនិងប្រជាធិបតេយ្យ (S & D) នៅក្នុង EP ផងដែរ។ គួរបញ្ជាក់ថា នាថ្ងៃទី១៣ ខែមិថុនា លោក Donald Tusk បានមានប្រសាសន៍ថា លោកនឹងជួបពិភាក្សាជាមួយបេក្ខជនសំខាន់នៃគណបក្សប្រជាជនអឺរ៉ុប (EPP) លោក Manfred Weber ដែលជាគណបក្សនយោបាយធំបំផុតនៅក្នុងសភា EP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ