កិច្ចប្រជុំ AMM ៥១៖ កូរ៉េខាងត្បូងសន្យាបង្កើនជំនួយឧបត្ថម្ភជូនចំពោះប្រទេស នានាក្នុងតំបន់មេគង្គ

(VOVWORLD) - កូរ៉េខាងត្បូងនឹងលាតត្រដាងអនុវត្តន៍គោលនយោបាយឆ្ពោះទៅប៉ែកខាងត្បូងថ្មី ហើយប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបតិ្តការជាមួយតំបន់មេគង្គ ក៏ដូចជា បង្កើនជំនួយឧបត្ថម្ភជាផ្លូវការ (ODA) ជូនចំពោះប្រទេសអាស៊ាននានា និងប្រភព ហិរញ្ញវត្ថុជូនចំពោះមូលនិធិសហប្រតិបតិ្តការមេគង្គ កូរ៉េខាងត្បូង (MKFC) ផង ដែរ។
កិច្ចប្រជុំ AMM ៥១៖ កូរ៉េខាងត្បូងសន្យាបង្កើនជំនួយឧបត្ថម្ភជូនចំពោះប្រទេស នានាក្នុងតំបន់មេគង្គ - ảnh 1រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha និងសមភាគីជប៉ុនលោក Taro Kono នៅកិច្ចប្រជុំ AMM ៥១ (រូបថត៖ TTXVN)

នេះជាសេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-អាស៊ាន លើកទី៨ នាព្រឹកថ្ងៃ ទី៣ សីហា នៅប្រទេសសឹង្ហបុរី ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AMM លើកទី៥១។

        ថ្លែងមតិនៅកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ចាត់ទុកថា នាពេលខាងមុខ ប្រទេសនានាក្នុងតំបន់ មេគង្គនិងកូរ៉េខាងត្បូង ត្រូវការផ្តោតកិច្ចសហប្រតិបត្តិការទៅលើកិច្ចការពារ បរិស្ថាន បង្ការប្រឆាំងនិងទប់ទល់ឲ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធ ភាពជាមួយនឹងគ្រោះមហន្តរាយដែលកើតមានឡើងនៅទន្លេមេគង្គ ព្រមទាំង គ្រប់គ្រងប្រភពទឹកទន្លេមេគង្គដោយចីរភាពនិងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទន្លេមេគង្គផងដែរ។ ដោយឈរលើមូលដ្ឋាននោះ កូរ៉េខាង ត្បូងអាចចែករំលែកបទពិសោធន៍របស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាព នៅអនុតំបន់ទន្លេមេគង្គ ហើយបង្កើនការជួយឧបត្ថម្ភលើកកំពស់ប្រព័ន្ធអប់រំ កសាងជំនាន់ពលករបញ្ញា ចំពោះមុខការជះឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ