កិច្ចប្រជុំ G20៖ ចិន និងជប៉ុនទទួលបានកិច្ចព្រមព្រៀងសំដៅជំរុញទំនាក់ ទំនងទ្វេភាគី

(VOVWORLD) -កិច្ចព្រមព្រៀងនេះ ទទួលបាននៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងអូសាកាប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមិថុនា។ 
កិច្ចប្រជុំ G20៖ ចិន និងជប៉ុនទទួលបានកិច្ចព្រមព្រៀងសំដៅជំរុញទំនាក់  ទំនងទ្វេភាគី - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe 

ប្រធាននាយកដ្ឋានទទួលបន្ទុកបណ្ដាបញ្ហាអាស៊ាន នៃក្រសួងការបរទេសចិន លោក  Wu Jianghao បានឲ្យដឹងថានាថ្ងៃទី ២៧ ខែមិថុនា ប្រធានរដ្ឋចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ទទួលបានកិច្ចព្រមព្រៀងមួយ ដែលមាន ១០ ចំណុច សំដៅជំរុញទំនាក់ទំនងទ្វេភាគី។ កិច្ចព្រមព្រៀងនេះ ទទួលបាននៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងអូសាកាប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមិថុនា។ ថ្នាក់ដឹកនាំទាំងពីរូបនេះបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្មដោយយុត្តិធម៌ និងសេរី ក្នុងបណ្ដាការចរចា។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាជំរុញការចុះហត្ថលេខាលើការការចរចាស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ