កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២

(VOVWORLD) -អង្គប្រជុំបានពិនិត្យឡើងវិញនូវការរៀបចំសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM- 52) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយដៃគូនានា ពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានក្នុងដំណើរការកសាងសហគមន៍អាស៊ាន ផែនការដើម្បីអនុវត្តឯកសារស្ដីពីទស្សនៈរបស់អាស៊ានចំពោះ សមុទ្រឥណ្ឌា - មហាសមុទ្រប៉ាស៊ីហ្វិក (AOIP)។
កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ - ảnh 1 កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២

នាថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុងបាងកកប្រទេសថៃ បានប្រប្រឹត្តិទៅកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន (SOM) ដើម្បីត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM- 52) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយដៃគូនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៩។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យឡើងវិញនូវការរៀបចំសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM- 52) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយដៃគូនានា ពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានក្នុងដំណើរការកសាង សហ គមន៍អាស៊ាន ផែនការដើម្បីអនុវត្តឯកសារស្ដីពីទស្សនៈរបស់អាស៊ានចំពោះ សមុទ្រឥណ្ឌា - មហាសមុទ្រប៉ាស៊ីហ្វិក (AOIP) ទំនាក់ទំនងរវាងអាស៊ាននិងដៃគូដូចជាអូស្ត្រាលី និងនូវែលសេឡង់ និងដំណើការនៃកិច្ចចរចាលើ ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC) និងបញ្ហាសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ