កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន​ពិសេស​ស្ដីពី​ទំនាក់ទំនង​កិច្ចការបរទេសអាស៊ាន

(VOVWORLD) - នាថ្ងៃទី ១ ខែកញ្ញា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (SOM) អាស៊ានពិសេសស្ដីពីទំនាក់ទំនងកិច្ចការបរទេសអាស៊ាន។
កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន​ពិសេស​ស្ដីពី​ទំនាក់ទំនង​កិច្ចការបរទេសអាស៊ាន - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម (រូបថត៖ Trung Hieu)

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសបានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ ក្នុងទំនាក់ទំនងជាមួយដៃគូទាំងអស់នោះ តួនាទីជាមជ្ឈភាពរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានចាត់ទុកជាអាទិភាពចម្បង ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពគ្នាថា បណ្ដាប្រទេសជាសមាជិកអាស៊ានគប្បីពិចារណាអំពីទំនាក់ទំនងខាងក្រៅដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រនិងប្រសិទ្ធភាព ជាពិសេសគឺសមត្ថភាពចូលរួមចំណែករបស់ដៃគូចំពោះគោលដៅក្នុងតំបន់។ ដូច្នេះ អាស៊ានបានឯកភាពគ្នាពិនិត្យឡើងវិញនូវលក្ខខ័ណ្ឌស្ដីពីការទទួលស្គាល់ជាដៃគូរបស់អាស៊ាន។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានអះអាងនូវតួនាទីដ៏សំខាន់របស់ដៃគូនានា សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាប្រទេសសម្រេចរួចរាល់នូវលក្ខខ័ណ្ឌក្នុងការវាយតម្លៃទំនាក់ទំនងកិច្ចការបរទេស ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិចារណាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ