កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី ២៦ ចេញសេចក្តីថ្លែងការណ៍រួម

(VOVWORLD) -  កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវិដេអូ ដែលរៀបចំដោយប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកការងាររបស់ប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងតំណាងប្រទេសដទៃទៀត។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី ២៦ ចេញសេចក្តីថ្លែងការណ៍រួម - ảnh 1ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច)  លោក Nguyen Manh Cuong ដឹកនាំកិច្ចប្រជុំដែលផ្សាយចេញពីទីក្រុងហាណូយ (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី ២៨ ខែតុលា កិច្ចប្រជុំលើកទី ២៦ ថ្នាក់រដ្ឋមន្ត្រីការងារនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធធ្វើឡើង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកការងាររបស់ប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងតំណាងប្រទេសដទៃទៀត។

ថ្លែងមតិនៅកិច្ចប្រជុំ លោក Nguyen Manh Cuong ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច) និងជាប្រធានគណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំ បានសង្កត់ធ្ងន់ថា៖ “វៀតណាមសង្ឃឹមថា ជាមួយនឹងការអនុវត្តដំណើរការកិច្ចសហប្រតិបត្តិការអាស៊ានទាំងកម្លាំងពលកម្មនិងការអប់រំនេះ នឹងរួមចំណែកលើកកម្ពស់គុណភាពនិងលក្ខណៈប្រកួតប្រជែងរបស់ពលករក្នុងបរិបទនិងលក្ខខណ្ឌថ្មី ដែលកំពុងផ្លាស់ប្តូររបស់ពិភពការងារ។ យ៉ាងណាមិញ វៀត ណាមក៏បានប្តេជ្ញាសម្របសម្រួលនិងអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមក៏ដូចជាដំណើរការនេះនាពេលខាងមុខ”

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី ២៦ ចេញសេចក្តីថ្លែងការណ៍រួម - ảnh 2 ទិដ្ឋភាពនៃកិច្ចប្រជុំដែលផ្សាយចេញពីទីក្រុងហាណូយ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារអាស៊ានបានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមដែលកើតមានឡើងទូទាំងពិភពលោក និងនៅក្នុងអាស៊ានដោយសារតែការជំងឺរាតត្បាតកូវីដ ១៩។  ក្រុមរដ្ឋមន្រ្តីនិងប្រធានគណៈប្រតិភូបានព្រមព្រៀងគ្នាចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី ២៦។ ក្នុងនោះ អះអាងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ានក្នុងការការពារនិងលើកកម្ពស់សុខមាលភាពនិងផលប្រយោជន៍របស់កម្មករនិយោជិតនៃបណ្តាប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ