កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ NATO នឹងពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើន

(VOVWORLD) -រដ្ឋមន្ត្រីការពារជាតិនៃបណ្តាសមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានប្រារព្ធកិច្ចប្រជុំនៅទីក្រុង Brussels (ប្រទេស បែលហ្សិក) ក្នុងរយៈពេល២ថ្ងៃ(ថ្ងៃទី៧ដល់៨ខែមិថុនា)នឹងត្រូវបានចេញសេចក្តីសម្រេចដ៏សំខាន់អំពី រចនាសម្ព័ន្ធនៃការបញ្ជារបស់ NATO រួមទាំងដំណើរការវឌ្ឍនភាពនានាដែល ពាក់ព័ន្ធនឹងការបង្កើនចំណាយលើវិស័យការពារជាតិ ការចែករំលែកចំណាយឲ្យ បានសកិ្តសម ក៏ដូចជា កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាង  NATO និង សហភពអ៉ឺរុប (EU) ផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ NATO នឹងពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើន - ảnh 1 កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ NATO នឹងពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើន

អគ្គលេខធិការនៃអង្គការ NATO លោក Jens Stolenberg បានប្រកាសថា ការបង្កើនរចនាសម្ព័ន្ធនេះ ដែលបញ្ចូលបន្ថែមបុគ្គលិកចំនួនជាង ១២.០០០ នាក់ ត្រូវការអនុម័ត។ រីឯ ការចែករំលែកចំណាយលើវិស័យហិរញ្ញវត្ថុ និងចំណាយ លើវិស័យការពារជាតិក៏ស្ថិតនៅក្នុងខ្លឹមសារដ៏សំខាន់ក្នុងរបៀបវារៈនេះផងដែរ។

គួរបញ្ជាក់ផងដែរថា នាថ្ងែទី៧ខែមិថុនាលោក Jens Stolenberg បានឲ្យដឹងថា៖ លោកអប់អរសាទរចំពោះការដែលអាល្លឺម៉ង់ដែលបានកាត់បន្ថយចំណាយលើវិស័យការពារជាតិ និងមានផែនការបង្កើន ៨០% នៃចំណាយនេះក្នុងប្រមាណមួយ ទសវត្សន៍ខាងមុខនេះហើយលោកបានក៏ចាត់ទុកថានេះគឺជាជំហានមួយដ៏ត្រឹមត្រូវរបស់អាល្លឺម៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ