កិច្ចប្រជុំវង់ទី ៧ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់

(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ កិច្ចប្រជុំវង់ទី ៧ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់។ លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម និងលោក Antoine Camilleri អនុរដ្ឋមន្រ្តីការបរទេស បុរីវ៉ាទីកង់ បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុំវង់ទី ៧ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់ - ảnh 1 លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម និងលោក Antoine Camilleri អនុរដ្ឋមន្រ្តីការបរទេស បុរីវ៉ាទីកង់

នៅទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៃកិច្ចប្រជុំវង់ទី ៧ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការផ្លាស់ប្ដូរមតិរវាងភាគីទាំងពីរ និង ដំណើរការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់ ដើម្បីឆ្លើយតបនឹងផលប្រយោជន៍រួមនៃភាគីទាំងពីរ ក៏ដូចជាផលប្រយោជន៍របស់សហគមន៍សាសនិកកាតូលិកវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហាមួយចំនួនអំពីការលើកទំនាក់ទំនងរវាងវៀតណាម - វ៉ាទីកង់ ឡើងកម្រិតបេសកជនពេសេសអចិន្ត្រៃយ៍របស់វិមានវ៉ាទីកង់នៅវៀតណាម។

អនុប្រធានអចិន្ត្រៃយ៍លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ បក្ស និងរដ្ឋវៀតណាមជានិច្ចកាលអនុវត្ត៍ និងសុក្រឹតប្រព័ន្ធច្បាប់ គោលនយោបាយ គោរព និងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនដោយឥតឈប់ឈរ។ រដ្ឋអំណាចវៀតណាមគ្រប់ជាន់ថ្នាក់ជានិច្ចកាលយកចិត្តទុកដាក់ដល់តម្រូវការរបស់សមាគមសាសនិកកាតូលិក ក៏ដូចជាបង្កលក្ខណៈងាយស្រួលឲ្យសកម្មភាពរបស់សហគមន៍សាសនិកកាតូលិកវៀតណាម។

ចំណែកឯលោក Antoine Camilleri អនុរដ្ឋមន្ត្រីការបរទេសបុរី វ៉ាទីកង់បានអះអាងថា សម្តេចប៉ាបជានិច្ចកាលផ្ដល់ការយកចិត្តទុកដាក់ពិសេសចំពោះវៀតណាម ក៏ដូចជាជានិច្ចកាលមានគោលបំណងថា សមាគមសាសនាកាតុលិកធ្វើសកម្មភាពស្របតាមច្បាប់វៀតណាម ក៏ដូចជារួមវិភាគទានយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ លោក Antoine Camilleri បានសម្តែងនូវគោលបំណងថា វៀតណាម និងបុរី វ៉ាទីកង់បន្តរក្សាជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ជាប្រចាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ