សមាជិកណាតូជាង ២០ បានសន្យាថានឹងចំណាយយ៉ាងហោចណាស់ ២% នៃ GDP លើវិស័យការពារជាតិសម្រាប់ឆ្នាំ ២០២៤

(VOVWORLD) - អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានឲ្យដឹងកាលពីថ្ងៃទី ១៧ ខែមិថុនា ថា ប្រទេសសមាជិកជាង ២០ នឹងបំពេញតាមគោលដៅរបស់សម្ព័ន្ធមិត្តយោធានេះ ក្នុងការចំណាយ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់វិស័យការពារជាតិនៅឆ្នាំនេះ។
សមាជិកណាតូជាង ២០ បានសន្យាថានឹងចំណាយយ៉ាងហោចណាស់ ២% នៃ GDP លើវិស័យការពារជាតិសម្រាប់ឆ្នាំ ២០២៤ - ảnh 1អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg  (រូបថត៖ AFP/TTXVN)

ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅសេតវិមាន លោក Stoltenberg បានលើកឡើងថា ការចំណាយលើវិស័យការពារជាតិរបស់អង្គការ NATO នឹងក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយនៅទីក្រុងវ៉ាស៊ីងតោន  ហើយបន្ទាប់មកគឺបញ្ហាអ៊ុយក្រែន។

លោក Stoltenberg កំពុងនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូលណាតូនាពេលខាងមុខ ជាបញ្ហាដែលលោក និងលោក Biden បានពិភាក្សាផងដែរ។ លោក Biden បានចាត់ទុកថា ណាតូកំពុងប្រឈមមុខនឹងពេលវេលាដ៏ស្មុគស្មាញបំផុតមួយសម្រាប់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើក ទី ២ ដោយសារតែជម្លោះដែលកំពុងបន្តនៅក្នុងតំបន់។ ប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា ណាតូនឹងការពារទឹកដីនៃប្លុកយោធានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ