កិច្ចប្រជុំអំពីការផ្លាស់ប្តូរថ្មីយន្តការក្នុងសកម្មភាពនៃ អង្គភាពសាធារណៈ

កិច្ចប្រជុំអំពីការផ្លាស់ប្តូរថ្មីយន្តការក្នុងសកម្មភាពនៃ អង្គភាពសាធារណៈ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh (Image: chinhphu.vn)

(VOVworld) – នាព្រឹកថ្ងៃទី ១០​កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក Vu Van Ninh បានធ្វើជាអធិបតីកិច្ចប្រជុំនៃគណៈកម្មាធិការបញ្ជាណែនាំរដ្ឋអំពីការផ្លាស់ប្តូរថ្មីយន្តការ
ក្នុងសកម្មភាពរបស់បណ្ដាអង្គភាពសាធារណៈនៅ ក្រសួងហិរញ្ញវត្ថុ អប់រំនិងបណ្ដុះ
បណ្ដាល វប្បធម៌កីឡានិងទេសចរណ៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ថ្លែងមតិសន្និដ្ឋាន
នៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា៖ ទស្សនៈនិងគោលដៅ
ក្នុងការផ្លាស់ប្តូរថ្មីយន្នការក្នុងសកម្មភាពរបស់បណ្ដាអង្គភាពសាធារណៈគឺបញ្ហាដ៏សែន
សំខាន់។ ដោយហេតុនេះបណ្ដាក្រសួងផ្នែកត្រូវបន្តជំរុញយ៉ាងខ្លាំងការងារពោលខាងលើ
ក្នុងនោះ មានការផ្លាស់ប្តូរថ្មីយន្តការសកម្មភាពយន្តការហិរញ្ញវត្ថុនិងប្រាក់បៀវត្តន៍​ ជាដើម នាពេលខាងមុខ។ ទន្ទឹមនឹងនោះផ្នែកក្រសួងនានាត្រូវប្រមូលផ្តុំទៅលើការកសាងនិង
អនុវត្តប្រព័ន្ធនិងស្តងដាត្រួតពិនិត្យគុណភាពចំពោះការផ្តល់សេវ៉ាកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ