កិច្ចព្រមព្រៀងកំណត់ទំនាក់ទំនងរវាងអង់គ្លេសនិងអឺរ៉ុប

(VOVWORLD) - សហភាពអឺរ៉ុបនិងអង់គ្លេសទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់ដំណាក់កាលក្រោយ Brexit ។ កិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសក្នុងរង្វង់ពី ១ ទៅ ២ ថ្ងៃខាងមុខនេះ ដើម្បីទុកឲ្យសភាអង់គ្លេស ក៏ដូចជារដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ធ្វើការសិក្សា វាយតម្លៃនិងផ្តល់សច្ចាប័នផងដែរ។
កិច្ចព្រមព្រៀងកំណត់ទំនាក់ទំនងរវាងអង់គ្លេសនិងអឺរ៉ុប - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ Sky News)

កិច្ចព្រមព្រៀងនេះបានបញ្ចប់អស់រយៈពេលជាង ៤ ឆ្នាំដែលមានភាពច្របូកច្របល់នៅក្នុងទ្វីបអឺរ៉ុប ដែលបានបិទបញ្ចប់ឯកសារមួយដ៏ស្មុគស្មាញ និងបែកបាក់គ្នាក្នុងភូមិសាស្ត្រនយោបាយធំបំផុតនៅអឺរ៉ុបក្នុងរយៈពេលបីទសវត្សរ៍កន្លងមក។ សាធារណៈមតិបានវាយតម្លៃថានេះគឺជាកិច្ចព្រមព្រៀងដែលបង្ហាញពីទំនាក់ទំនងនាពេលអនាគតរវាង EU និងអង់គ្លេស។ ការធ្វើឲ្យស្ថិរភាពនិងការអភិវឌ្ឍទំនាក់ទំនងអង់គ្លេស - អឺរ៉ុប បាននាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ។ អ្វីដែលសំខាន់បំផុតនោះគឺទាំងសហភាពអឺរ៉ុបនិងអង់គ្លេសបានវាយតំលៃចំពោះការការពារផលប្រយោជន៍ស្នូលរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងនេះ។

សហភាពអឺរ៉ុបទទួលបានការប្តេជ្ញាចិត្តយ៉ាងស្អិតរមួតពីចក្រភពអង់គ្លេសក្នុងការអនុវត្តតាមស្តង់ដារប្រកួតប្រជែងខាងពាណិជ្ជកម្មដោយសមធម៌ ដែលជៀសវាងហានិភ័យគួរឱ្យព្រួយបារម្ភបំផុត ពោលកឺចៀសវាងពីការដែលអង់គ្លេសបានក្លាយទៅជាប្រទេសបង្ខូចតំលៃ ឬសិទ្ធិលើការយកពន្ធនៅច្រកទ្វារព្រំដែនអឺរ៉ុប ព្រមទាំង ការពារផលប្រយោជន៍សំខាន់បំផុតរបស់សហភាពអឺរ៉ុបគឺជាទីផ្សាររួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ