កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រេស៊ីលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

(VOVworld)-រដ្ឋាភិបាលប្រេស៊ីលទើបនឹងសម្រេច កាត់បន្ថយពន្ធនាំចូលជា បណ្តោះ
អាសន្នពី១៦%ចុះត្រឹមតែ២% ចំពោះមុខទំនិញមម៉ាស៊ីនគ្រឿងបរិក្ខា សម្ភារៈ ចំនួន
២៤០ប្រភេទ និងមុខទំនិញព័ត៌មានវិទ្យា ទូរគមនាគមន៍ចំនួន១០។ សេចក្តីសម្រេច
នេះ មានសុពលភាព ចាប់ពីថ្ងៃទី២៤មិថុនា ដល់ថ្ងៃទី ៣១ធ្នូឆ្នាំ២០១៥ និងជះឥទ្ធិ
ពលសកម្ម ទៅលើសកម្មភាពពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រេស៊ីល។ ការ
បើកទូលាយទីផ្សារនេះជាឱកាសល្អសម្រាប់អង្គភាពអាជីវកម្មនាំចេញរបស់វៀត
ណាម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រេស៊ីលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស - ảnh 1
ខ្សែសង្វាក់ផលិតទូរស័ព្ទរបស់រោងចក្រSamsung Electronics Vietnam
នៅខេត្ត Bac Ninh(រូបថតៈ Danh Lam/TTXVN)

       នាបច្ចុប្បន្ន ទ្រង់ទ្រាយពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមជាមួយប្រេ ស៊ីល កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល៧ខែដើមឆ្នាំ ២០១៤នេះ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន១,៧ពាន់លានដុល្លារ​អាមេរិក ក្នុងនោះ តម្លៃប្រាក់នាំចេញទំនិញរបស់វៀតណាមទៅប្រេស៊ីលគឺ ៧២៣លានដុល្លារ អាមេរិក និងនាំចូលមុខទំនិញក្នុងទឹកប្រាក់ ជាង១ពាន់លានដុល្លារអាមេរិក។ ក្នុងរចនា
សម្ព័ន្ធទំនិញ នាំចេញរប​ស់វៀតណាមទៅកាន់ប្រេស៊ីលនាប៉ុន្មានខែដើមឆ្នាំនេះ គឺ
ទូរស័ព្ទ គ្រប់ប្រភេទ ឧបករណ៍ ស្បែកជើងនិងជលផល។ រីឯប្រេស៊ីល បាននាំ ចេញ
ទៅវៀតណាមភាគច្រើនជាផលិតផលពោធគ្រាប់ សណ្តែកសៀង វត្ថុ ធាតុដើមថ្នាំបារី និងវត្ថុធាតុដើមធ្វើស្បែកជើងជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ