កិច្ចសន្ទនាសន្តិសុខវៀតណាម-ឥណ្ឌាលើកទី២

(VOVWORLD) - នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានចាត់ទុកថា ក្នុងនាមជាប្រទេស ជាប់សមុទ្រចំនួន២ ឥណ្ឌានិងវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការធានា សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ដែនសមុទ្ររួម។ 

កិច្ចសន្ទនាសន្តិសុខវៀតណាម-ឥណ្ឌាលើកទី២ - ảnh 1កិច្ចសន្ទនាសន្តិសុខវៀតណាម-ឥណ្ឌាលើកទី២ បានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកញ្ញា នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ (រូបថត៖ VOV)
កិច្ចសន្ទនាសន្តិសុខលើកទី២ រវាងវៀតណាម និងឥណ្ឌានៅកម្រិតទីប្រឹក្សារង សន្តិសុខជាតិបានប្រព្រឹត្តទៅនៅទីក្រុង New Delhi ប្រទេសឥណ្ឌា នាថ្ងៃទី១៣ ខែ កញ្ញា ក្រោមសហអធិបតីភាពទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា លោក Vikram Misri និង លោកឧត្តមសេនីយឯក Luong Tam Quan អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានចាត់ទុកថា ក្នុងនាមជាប្រទេស ជាប់សមុទ្រចំនួន២ ឥណ្ឌានិងវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការធានា សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ដែនសមុទ្ររួម។ នៅក្នុងជំនួបនេះ វៀតណាម និង ឥណ្ឌាក៏បានចែករំលែកវិធានការប្រឆាំងនឹងចោរសមុទ្រ និងការនេសាទខុសច្បាប់។ ភាគីទាំងពីរក៏បានឯកភាពផ្លាស់ប្តូរទស្សនៈលើសេដ្ឋកិច្ចសមុទ្រ ការអភិវឌ្ឍមហា សមុទ្រប្រកបដោយនិរន្តរភាព និងការតភ្ជាប់នាវាចរណ៍។ ភាគីទាំងពីរក៏បានឯកភាព សម្របសម្រួល និងសហការគ្នាលើបញ្ហាមួយចំនួនដូចជា ការប្រឆាំងភេរវកម្ម ដោយ សង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីទប់ស្កាត់ទំនាក់ទំនងរវាងជ្រុលនិយម ភេរវកម្ម និងការផលិត ជួញដូរគ្រឿងញៀននិងអាវុធនៅក្នុងតំបន់ផងដែរ។ ភាគីឥណ្ឌាបានសម្តែងនូវបំណងចង់ជួយវៀតណាមក្នុងកម្មវិធីបណ្តុះបណ្តាល រួមទាំងការបណ្តុះបណ្តាលកម្មាភិបាលនៃក្រសួងនគរបាល ដើម្បីចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងស្នើឲ្យមានការចែករំលែកចំណេះ ដឹងជំនាញក្នុងវិស័យសុវត្ថិភាពអ៊ីនធឺរណែត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ