កាណាដានិងអាស៊ានបង្កើនទំនាក់ទំនងសេដ្ឋកិច្ច

កាណាដានិងអាស៊ានបង្កើនទំនាក់ទំនងសេដ្ឋកិច្ច - ảnh 1
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Ed Fast (Image: Vietnam+)

(VOVworld) – រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Ed Fast នាថ្ងៃទី
២០ សីហា បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ក្រុមប្រឹក្សាអាជីវកម្ម កាណាដា-អាស៊ាន
(CACB) ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ រវាងភាគីទាំង ២។ ថ្លែងមតិ
ក្នុងសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលបានរៀប ចំឡើង នៅទីក្រុង Bandar Seri
Begawan របស់ប្រ៊ុយណេ រដ្ឋមន្ត្រី Ed Fast បាន សង្កត់ធ្ងន់ថា៖ បណ្ដាប្រទេសជាសមាជិក
អាស៊ានកំពុងបង្កើតឱកាសធំៗ ដើម្បី អង្គភាពអាជីវកម្មកាណាដាបង្កើនការនាំចេញ
ក៏ដូចជា បង្កលក្ខណៈងាយស្រួល សំរាប់អង្គភាពអាជីវកម្មកាណាដាវិនិយោគក្នុងតំបន់
អាស៊ាន។ រដ្ឋមន្ត្រី Ed Fast ក៏បានអះអាងនូវការខំប្រឹងប្រែងនៃរដ្ឋាភិបាលកាណាដា
សំដៅជួយឧបត្ថម្ភឲ្យ សកម្មភាពធ្វើអាជីវកម្មនៃប្រទេសនេះនៅក្នុងតំបន់អាស៊ី-អាគ្នេយ៍
។ ក្នុងនោះ ការដែល ស្ថានទូតនិងស្ថានកុងស៊ុលកាណាដាប្រចាំនៅបណ្ដាប្រទេស
អាស៊ាន ត្រៀមខ្លួនជាស្រេចផ្តល់របាយការណ៍ថ្មី ក៏ដូចជា ព័ត៌មានជាក់ស្តែងអំពីទីផ្សារ អាស៊ានលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ