កំណត់ឋានៈរបស់​វៀតណាមនៅបរទេស ក្នុង​យុគ​សម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត

(VOVWORLD) - នារសៀលថ្ងៃទី ១៥ មិថុនា នៅទីក្រុង Budapest ប្រទេសហុងគ្រី គណៈប្រតិភូជាង ៣០០នាក់ តំណាងសមាគមនារីមកពីប្រទេសអឺរ៉ុបចំនួន ១៨ បានចូលរួមវេទិកា “កំណត់ឋានៈរបស់វៀតណាមនៅបរទេសក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត” ដែលរៀបចំដោយវេទិកានារីវៀតណាមនៅអឺរ៉ុប និងសហការឧបត្ថម្ភដោយស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី។

ខុសពីវេទិកាដំបូងកាលពី ខែមិថុនា ឆ្នាំ ២០២៣ ព្រឹត្តិការណ៍ឆ្នាំនេះក៏បើកចំហសម្រាប់ស្ត្រី បុរស អាជីវករ និងបញ្ញវន្តផងដែរ។ នេះមិនត្រឹមតែជាឱកាសសម្រាប់សមាជិកជួបប្រាស្រ័យ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ពួកគេសិក្សាស្វែងយល់និងឈានទៅមុខក្នុងដំណើរការកំណត់ឋានៈ របស់វៀតណាមនៅលើផែនទីពិភពលោក។

កំណត់ឋានៈរបស់​វៀតណាមនៅបរទេស ក្នុង​យុគ​សម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត - ảnh 1លោកស្រីបណ្ឌិត Phan Bich Thien (ឈរកណ្តាលពាក់អាវផាយ) ជាមួយលោកស្រី Márta Mátrai អនុប្រធានទី១រដ្ឋសភាហុងគ្រី លោក Bui Le Thai - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រីបានថតរូបជាមួយតំណាងសមាគមនារីចូលរួមវេទិកា។

លោក Bui Le Thai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រីបានអះអាងថា ប្រធានបទ “កំណត់ឋានៈរបស់វៀតណាមនៅបរទេសក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិមិត្ត” មានអត្ថន័យខ្លាំងណាស់ នៅពេលដែលបញ្ញាសិប្បនិមិត្ត (AI) ផ្លាស់ប្តូរពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ ជនវៀតណាមនៅបរទេសត្រូវបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន ពីភាសានិងវប្បធម៌ ដើម្បីធ្វើសមាហរណកម្មប៉ុន្តែមិនរំលាយ។ ក្នុងបរិបទនោះ ស្ត្រីវៀតណាមនៅបរទេសគឺជាអ្នកនាំសារជួរមុខក្នុងដំណើរការនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ