កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០១៧អាចនឹងទទួលបានគោលដៅ៦,៧%

(VOVWORLD) -កំណើន GDP របស់វៀត ណាមក្នុងឆ្នាំ២០១៧អាចនឹងទទួលបានគោលដៅ៦,៧% ដែលបានដាក់ចេញ។ 
កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០១៧អាចនឹងទទួលបានគោលដៅ៦,៧% - ảnh 1រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung ក្នុងសន្និសីទរដ្ឋាភិបាល (រូបថតៈ Nhat Bac ) 

នេះជាការអះអាងរបស់រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung នៅក្នុងសន្និសីទរដ្ឋាភិបាលប្រចាំខែសីហានាថ្ងៃទី៣០ សីហា នៅទីក្រុងហាណូយ។ យោងតាមលោក Mai Tien Dung ដើម្បីសម្រាចបានកំណើន ៦,៧%នោះ គឺផ្នែកកសិកម្មគឺត្រូវទទួលឲ្យបានកំណើន៣,០៥%។ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានឲ្យដឹងថា៖

        “នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំជម្រុញខ្លាំងដំណើរការរំដោះទុន ប្រមូលផ្តុំ វិនិយោគលើគំរោងការនៅសេសសល់ ដើម្បីដាក់ឲ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធិ ភាព។ ល្បឿនរំដោះទុន ODA រំដោះថរិការរដ្ឋក្នុងប៉ុន្មានខែចុងឆ្នាំនឹងល្អប្រសើរជាង។ ជាពិសេស ប្រមូលផ្តុំកែលំអបែបបទរដ្ឋបាល កែលំអបរិយាកាសវិនិយោគ”។

        រួមជាមួយភារកិច្ចរួម នាយករដ្ឋមន្ត្រីបានបានប្រគល់ភារកិច្ចឲ្យតំបន់នីមួយៗ ជាពិសេស គឺខេត្តនិងមណ្ឌលឧស្សាហកម្ម ដូចជា ទីក្រុងហូជី មិញ ខេត្ត Dong Nai ខេត្ត Binh Duong និងខេត្ត Quang Ninh ខេត្ត Bac Giang ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ