កាតាត្រៀមខ្លួនជាស្រេចចូលរួមការចរចារជាមួយបណ្ដាប្រទេសឈូងសមុទ្រពែក្យ

(VOVWORLD) - ព្រះមហាក្សត្រកាតា Tamim bin Hamad Al Thani  បានឲ្យដឹងថា៖ លោកត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាការចរចារផ្ទាល់ដែលអាមេរិកធ្វើអធិបតីភាព ដើម្បីដោះស្រាយវិបត្តិការទូតធ្ងន់ធ្ងរបំផុតនៅឈូងសមុទ្រ
ពែក្យអស់រយៈពេលច្រើនឆ្នាំកន្លងទៅ។ 
កាតាត្រៀមខ្លួនជាស្រេចចូលរួមការចរចារជាមួយបណ្ដាប្រទេសឈូងសមុទ្រពែក្យ - ảnh 1ព្រះមហាក្សត្រកាតា Tamim bin Hamad Al Thani

(VOVworld) - ព្រះមហាក្សត្រកាតា Tamim bin Hamad Al Thani  បានឲ្យដឹងថា៖ លោកត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាការចរចារផ្ទាល់ដែលអាមេរិកធ្វើអធិបតីភាព ដើម្បីដោះស្រាយវិបត្តិការទូតធ្ងន់ធ្ងរបំផុតនៅឈូងសមុទ្រពែក្យអស់រយៈពេលច្រើនឆ្នាំ កន្លងទៅ។ នាថ្ងៃទី២៩ តុលា ឆ្លើយសម្ភាសនៃកាណាល់ទូរទស្សន៍អាមេរិក CBS ព្រះមហាក្សត្រកាតាបានចោទប្រកាន់ប្រទេសអារ៉ាប់ចំនួន ៤ រួមមាន៖ អារ៉ាប់ប៊ីសាអ៊ូឌីត Bahrain អេហ្ស៊ីបនិងអេមីរេតអារ៉ាប់រួមបានស្វែងរករបៀបផ្លាស់ប្តូរ របបរនៅកាតាតាមរយៈបទហ៊ុំព័ទ្ធនយោបាយនិងសេដ្ឋកិច្ចតម្រង់ទៅលើ Doha ដែល អូសបន្លាយក្នុងអំឡុង ៥ ខែ កន្លងទៅ។ ប៉ុន្តែ ព្រះមហាក្សត្សបានលើកច្បាស់ថា៖ កាតាមានគោលបំណងបញ្ចប់វិបត្តិនេះ។ តាមព្រះមហាក្សត្រ Tamim ថា៖ នៅការសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅខាងក្រៅសន្និសីទរបស់ អ.ស.ប. នាខែកញ្ញាកន្លងមក ប្រធានាធិបតី Donald Trump បានលើកឡើងធ្វើអធិបតីភាពរវាងកាតានិងប្រទេសអារ៉ាប់ទាំង ៤ ពោលខាងលើនៅអាមេរិកហើយព្រះមហាក្សត្រកាតាបានអះអាងថា៖ Doha ត្រៀមខ្លួនជាស្រេចចូលរួម ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានប្រតិកម្មរបស់ប្រទេសអារ៉ាប់ទាំង ៤ នៅឡើយទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ