កិត្យានុភាពរបស់ប្រធានាធិបតីអាមេរិកនៅតែមានស្ថិរភាពដដែល

(VOVWORLD) -ចំនួនអ្នកគាំទ្រប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែរក្សាបានអត្រាស្ថិរភាព ទោះជាមានមនុស្សជំនិតរបស់លោក រួមមានអតីតមេធាវីផ្ទាល់ លោក Michael Cohen និងអតីតប្រធានយុទ្ធនាការឃោសនារកសម្លេងឆ្នោតលោក P Paul Manafort បានសារភាពទោស ឬត្រូវកាត់ទោស ក្នុងការស៊ើបអង្កេតដែលទាក់ទិននឹងការបោះឆ្នោតនាឆ្នាំ ២០១៦។ 
កិត្យានុភាពរបស់ប្រធានាធិបតីអាមេរិកនៅតែមានស្ថិរភាពដដែល - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

មុន នេះ អ្នកបោះឆ្នោតអាមេរិកចំនួន ៤៦% គាំទ្រចំពោះសមត្ថភាពដឹកនាំប្រទេសរបស់ ប្រធានាធិបតីអាមេរិកលោក Donald Trump ។តាមការស្ទង់មតិដែល NBC News និង Wall Street Journal អនុវត្តន៍ក្រោយមកនោះ បានបង្ហាញថា តួលេខនេះបានធ្លាក់ចុះត្រឹម ២% មកត្រឹម ៤៤%។

 នាបច្ចុប្បន្ន គណបក្ស ប្រជាធិបតេយ្យកំពុង នាំមុខ 8% បើធៀបនឹងគណបក្សសាធារណរដ្ឋក្នុងការរត់ប្រណាំងពាក់កណ្ដាលអាណត្តិចូលសភាជាន់ទាប ដោយទទួលបានអត្រាអ្នកគាំទ្រជាបន្តបន្ទាប់គឺ 50% និង 42 %។ គណបក្សប្រជាធិបតីចាំបាច់ត្រូវដណ្ដើមបាន អាសនៈចំនួន ២៣ ដើម្បីមានអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ