កាតាអំពាវនាវឲ្យដោះស្រាយវិបត្តិតំបន់ឈូងសមុទ្រពែក្សតាមរបៀបអារិយ្យធម៌

(VOVWORLD) - - នាថ្ងៃទី៣១ សីហា រដ្ឋមន្រ្តីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman Al-Thani បានអំពាវនាវឲ្យប្រទេសជិតខាងមជ្ឈឹម បូព៌ានិងតំបន់ឈូងសមុទ្រពែក្សលុបចោលការហ៊ុមព័ទ្ធដោយខុសច្បាប់និងមិន សមហេតុសមផលទៅលើ Doha ព្រមទាំងដោះស្រាយជំលោះតាមរបៀប អារិយ្យធម៌។
កាតាអំពាវនាវឲ្យដោះស្រាយវិបត្តិតំបន់ឈូងសមុទ្រពែក្សតាមរបៀបអារិយ្យធម៌ - ảnh 1រដ្ឋមន្រ្តីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman Al-Thani (រូបថត៖AFP/TTXVN) 

(VOVworld) - នាថ្ងៃទី៣១ សីហា រដ្ឋមន្រ្តីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman Al-Thani បានអំពាវនាវឲ្យប្រទេសជិតខាងមជ្ឈឹម បូព៌ានិងតំបន់ឈូងសមុទ្រពែក្ស លុបចោលការហ៊ុមព័ទ្ធដោយខុសច្បាប់និងមិន សមហេតុសមផលទៅលើ Doha ព្រមទាំងដោះស្រាយជំលោះតាមរបៀប អារិយ្យធម៌។ ថ្លែងមតិក្នុងសន្និសីទកាសែតនៅសភាអឺរ៉ុប ទីក្រុងព្រុចស៊ែល រដ្ឋមន្រ្តីលោក Al-Thani សង្កត់ធ្ងន់ថា សំណូមពរ១៣ខដើម្បីតភ្ជាប់ឡើងវិញនូវ ទំនាក់ទំនងការទូត ដែលត្រូវបានអារ៉ាប់ប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និអេហ្ស៊ីបដាក់ចេញកាលពីខែមិថុនាកន្លងទៅនោះ គឺមិនអាចទទួលយកបាន ឡើយ។ តាមលោករូបនេះថា គ្មានអ្នកណាដែលអាចរាំងស្កាត់ការដែលកាតាមាន ទំនាក់ទំនងពិសេសជាមួយអ៊ីរ៉ង់បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ