ក្នុងត្រីមាសទី ១ នៃឆ្នាំ២០២៥ កសិផល ជលផលរក្សាបាននូវសន្ទុះកំណើននាំចេញគួរឲ្យចាប់អារម្មណ៍

(VOVWORLD) - យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ទំហំនាំចេញកសិផលនិងជលផលត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៩,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ គេប៉ាន់ប្រមាណថា មានមុខទំនិញរហូតដល់ ៧/៩ ក្នុងក្រុមនេះបានកត់ត្រាកំណើនវិជ្ជមាន។ ទំនិញជាច្រើនទោះបីជាមានការថយចុះនៃទិន្នផលក៏ដោយ ក៏នៅតែទទួលបានទំហំខ្ពស់ដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្លៃនាំចេញដូចជា៖ កាហ្វេ (បរិមាណនាំចេញត្រូវបានប៉ាន់ប្រមាណថាថយចុះ ១៥,៨% ប៉ុន្តែទំហំនាំចេញត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៤៥,៨%); ម្រេច (បរិមាណនាំចេញត្រូវបានប៉ាន់ប្រមាណថានឹងថយចុះ ១៦,៤% ប៉ុន្តែទំហំនាំចេញត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងជិត ៣៨%); កៅស៊ូ (បរិមាណថយចុះ ៧,៥% ទំហំកើនឡើង ២១,៥%)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ